COVID-១៩៖ សមាជិកសភា ៦០ រូបរបស់ប្រទេស មីយ៉ាន់ម៉ាខកខានចូលរួមប្រជុំសភានាថ្ងៃទី ១៨ ឧសភានេះ

//s5.kh1.co/11/11d977d1f3c7bb154faec77c0179a1d18ac79121.jpg
សង្គម

 ១៥-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សមាជិកសភាចំនួន ៦០ រូបបានសុំឈប់សម្រាកពីកិច្ចប្រជុំសម្រាប់សម័យប្រជុំសភាលើកទី ១៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភានេះ

មីយ៉ាន់ម៉ា៖ សមាជិកសភាចំនួន ៦០ រូបបានសុំឈប់សម្រាកពីកិច្ចប្រជុំសម្រាប់សម័យប្រជុំសភាលើកទី ១៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភានេះ។ អវត្តមានទាំងនោះនឹងរួមបញ្ចូលសមាជិកសភាចំនួន ៤០ រូបនៅក្នុងសភាជាន់ទាប និងសមាជិកសភាចំនួន ២០ រូបទៀតនៅក្នុងរដ្ឋសភានៃសភាជាន់ខ្ពស់របស់ប្រទេសមីយ៉ាន់ម៉ា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក U Hla Moe លេខាធិការគណៈកម្មាធិការសិទ្ធិមនុស្សនៃរដ្ឋសភាបាននិយាយថា ដោយសារចំនួនសមាជិកសភាដែលឈប់សម្រាកនឹងមិនលើសពី ១០ ភាគរយនៃចំនួនសរុបទេ ដូច្នេះសម័យប្រជុំនឹងប្រព្រឹត្តទៅតាមការគ្រោងទុក។

រូបតំណាង<br>
រូបតំណាង

លោក U Kyaw Soe ជាអគ្គនាយកការិយាល័យសភា Pyidaungsu បាននិយាយថា សេចក្តីព្រាងច្បាប់សំខាន់ៗត្រូវបានគេគ្រោងនឹងពិភាក្សាដូចជាថវិកាបន្ថែមរបស់ Pyidaungsu សម្រាប់ឆ្នាំ ២០១៩-២០២០ និងប្រាក់កម្ចី ៥០ លានដុល្លារពីធនាគារពិភពលោកសម្រាប់ការគ្រប់គ្រងស្ថានភាពនៃជម្ងឺ COVID-១៩ ជាដើម។

សមាជិកសភាមកពីតំបន់ និងរដ្ឋផ្សេងៗគ្នាបានចាប់ផ្តើមមកដល់ទីក្រុង Nay Pyi Taw ហើយឥឡូវនេះកំពុងត្រូវបានធ្វើតេស្តរកជម្ងឺ COVID-១៩។ លទ្ធផលនៃការធ្វើតេស្តនឹងត្រូវបានគេដឹងថាមិនយូរជាងថ្ងៃទី ១៧ ខែឧសភា។ អ្នកដែលធ្វើតេស្តវិជ្ជមាន COVID-១៩ នឹងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សម័យប្រជុំនឹងបញ្ចប់មិនលើសពីថ្ងៃទី ៥ ខែមិថុនាឡើយ៕

រូបតំណាង
រូបតំណាង

ប្រភព៖ The Myanmar Times

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T