កាលពីពេលថ្មីៗនេះ នៅប្រទេសចិន មានឧប្បតិ្តហេតុដ៏អាក្រក់មួយ បានកើតឡើងទៅលើ បុរសវ័យក្មេងម្នាក់ ឈ្មោះ Zijian អាយុ ២១ឆ្នាំ បណ្តាលអោយស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម៌ ដោយសារការហក់ចុះពីលើស្ពាន ទៅក្នុងទន្លេ Tuojiang ដែលមានកម្ពស់ ដល់ទៅ ៤០ម៉ែត្រ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ និង មិត្តភក្តិពីរនាក់ទៀត ពួកគេបានណាត់គ្នា តាមរយៈអ៊ិនធើណេត ដើម្បីមកកាន់ស្ពានទន្លេ Tuojiang មើលរូបគេ ហក់ចុះទៅក្នុងទឹកទន្លេ ព្រោះនេះជាក្តីបំណង ដែលគេចង់ធ្វើជាយូរមកហើយ។ តាមការបំភ្លឺពី សាក្សីដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពីជនរងគ្រោះ ហក់ច្រមុជទឹក ទៅដល់ទឹករួច រូបគេបានបាត់បង់ស្មារតី ដោយគ្មានកំរើកអ្វីឡើយ។ លុះ ១០វិនាទីក្រោយមក ស្រាប់តែឃើញជនរងគ្រោះ ចាប់ផ្តើមមានសកម្មភាព តែមានលក្ខណៈយឺតទៅៗ រហូតលិចបាត់ ស្រមោលតែម្តង។

សូមទស្សនារូបភាពខាងក្រោម៖






តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]