ចម្លែកណាស់! អ្នកភូមិ៤នាក់ បានបាត់ខ្លួន៤ថ្ងៃ ក្នុងព្រៃជ្រៅ យ៉ាងអាថ៌កំបាំង

//s5.kh1.co/b1/b1608b22f09f34f69be295622f41c52ce47ea80e.jpg
សង្គម

 ១៥-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មនុស្ស៤នាក់ បានបាត់ខ្លួននៅក្នុងព្រៃ ដោយអាថ៍កំបាំងជាទីបំផុត ក្រោយពីបានចូលនៅក្នុងព្រៃមួយ ក្នុងគោលបំណងឡើងភ្នំ ដើម្បីរកផ្សិត ដែលមានទីតាំងនៅក្នុង ខេត្តPhitsanulok ប្រទេសថៃ។

ថៃ៖ ថ្មីៗនេះ មានមនុស្ស៤នាក់ បានបាត់ខ្លួននៅក្នុងព្រៃ ដោយអាថ៍កំបាំងជាទីបំផុត ក្រោយពីបាន ចូលនៅក្នុងព្រៃមួយក្នុងគោលបំណងឡើងភ្នំ ដើម្បីរកផ្សិត ដែលមានទីតាំងនៅក្នុង ខេត្តPhitsanulok  ប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពបានបញ្ជាក់ថា មនុស្សទាំង៤នាក់នោះគឺជា អ្នកភូមិដែលរស់នៅទីនេះផ្ទាល់តែម្តង មានដូចជាលោក Wiroth អាយុ ៤៥ឆ្នាំ Nang Daeng អាយុ៤៥ឆ្នាំ Nang Thongrat អាយុ៤៦ឆ្នាំ​ និង Panya Boy អាយុ១៣ឆ្នាំ ព្រមទាំងមានឆ្កែ៣ក្បាល​ ទៅតាមផងដែរ។

ក្នុងនោះដែរ ពួកគេបានចេញដំណើរតាំងពីថ្ងៃទីអង្គារ ទី១២ វេលាម៉ោង ៨ព្រឹក រហូតមកទល់ពេលនេះ គឺមិនទាន់តម្រុយអ្វីឡើយ តាមដែលសមាជិកម្នាក់ បាននិយាយថា កាលពីថ្ងៃដំបូង ដែលពួកបានចេញទៅ រូបគេបាននិយាយទូរស័ព្ទជាមួយម្ដាយថា ពួកគាត់នឹងត្រលប់មកវិញនៅល្ងាចនេះ ប៉ុន្តែយប់នេះគឺ មិនបានឃើញពួកគេមកវិញទេ។

លុះដល់ស្អែកឡើង ពួកគេបានខលប្រាប់ថា ពួកគេវង្វេងព្រៃហើយ ប៉ុន្តែនឹងព្យាយាមរកផ្លូវត្រលប់មកវិញ ក្រោយពីនិយាយបែបនេះរួចមក គឺទូរស័ព្ទ ពួកគេមិនអាចទំនាក់ទំនងបានឡើយ រហូតមកដល់ថ្ងៃថ្ងៃព្រហស្បតិ៍ទី១៤ ហើយនៅតែបាត់ដំណឹងសូន្យឈឹង ធ្វើឲ្យសមាជិកក្រុមគ្រួសារក៏ដូចសាច់ញាត្តិ បានភ័យឆោឡោ រហូតបានទៅប្តឹងអាជ្ញាធរដែនដីអំពីការបាត់ខ្លួនសាច់ញាត្តិ របស់ពួកគេនេះ។

ក្រោយពីជ្រាបដំណឹងនេះ ក៏មានការរុករកទ្រង់ទ្រាយធំ បានចាប់ផ្តើមនៅថ្ងៃនេះ ប៉ុន្តែមិនទាន់បានផ្លែផ្កានៅឡើយ ដោយសារតែព្រៃនៅទីនោះ មានលក្ខណៈក្រាស់និង សម្បូរទៅដោយព្រៃឈើធំៗ និងមិនទាន់ដឹងច្បាស់ថា ពួកគេបានទៅដល់ភ្នំមួយណានោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សមាជិកដែលនៅទន្ទឹងរង់ចាំផ្លូវ​គ្រួសារត្រលប់មកវិញ ក៏បាននិយាយថា សប្បាយចិត្តនឹងមានសង្ឃឹមឡើងវិញ នៅពេលដែលក្រុមសង្គ្រោះ បានមកដល់ផ្ទះ របស់គេផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

តំបន់មួយនៅក្នុងខេត្តPhitsanulok  ប្រទេសថៃ
តំបន់មួយនៅក្នុងខេត្តPhitsanulok  ប្រទេសថៃ
តំបន់មួយនៅក្នុងខេត្តPhitsanulok  ប្រទេសថៃ
តំបន់មួយនៅក្នុងខេត្តPhitsanulok ប្រទេសថៃ
តំបន់មួយនៅក្នុងខេត្តPhitsanulok  ប្រទេសថៃ
តំបន់មួយនៅក្នុងខេត្តPhitsanulok ប្រទេសថៃ
តំបន់មួយនៅក្នុងខេត្តPhitsanulok  ប្រទេសថៃ
តំបន់មួយនៅក្នុងខេត្តPhitsanulok ប្រទេសថៃ
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T