ច្រើនតែអាយុទេ! តែកុំមើលពណ៌សក់ ណុប បាយ៉ារិទ្ធ មួយណាក៏មើលទៅសង្ហាដែរ

//s5.kh1.co/d1/d101b19e8f0dbbb5cedd652ee2c2bff296c8ae9f.jpg
តារា & កម្សាន្ដ

 ១៥-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អាចនិយាយបានថា តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ ជាតារាប្រុសដែល មានភាពច្នៃប្រឌិតខ្ពស់ មិនថាសម្លៀកបំពាក់ ឬ ម៉ូតសក់ គឺមិនដែលធ្វើឲ្យអ្នកគាំទ្រខកចិត្តម្ដងណាឡើយ។

ភ្នំពេញ៖ លោក ណុប បាយ៉ារិទ្ធ ជាតារាចម្រៀងមួយរូប ដែលត្រូវបានគេសរសើរច្រើនចំពោះគំនិតច្នៃប្រឌិត ទៅលើសម្លៀកបំពាក់ និង មានស្ទាយ៍ប្លែកៗជានិច្ច បើទោះបីតារាប្រុសរូបនេះ មានវ័យជាង៤០ឆ្នាំក៏ពិតមែន តែការលេងខ្លួនគ្រប់ពេល មិនឲ្យចាញ់ក្មេងៗឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពីមួយឆ្នាំទៅមួយឆ្នាំ ណុប បាយ៉ារិទ្ធ កាន់តែទទួលបានការចាប់អារម្មណ៍ច្រើន ពីមហាជន បើងាកទៅមើលរូបសម្បត្តិ តារាប្រុស វ័យជាង​៤០ឆ្នាំនេះវិញ មុខមាត់លោកកាន់តែស្រស់សង្ហា ជាពិសេសរូបរាង ស្បែក គឺនៅតែចាំក្មេងជាងវ័យដដែល។

ទន្ទឹមនឹងភាពសង្ហារបស់លោក យើងក៏ចាប់អារម្មណ៍ទៅលើម៉ូតសក់ និង ពណ៌សក់ គឺតារាប្រុសរូបនេះ តែងតែមានអ្វីដែលថ្មី ប្លែកជានិច្ច។ ក្នុងនោះដែរ លោកក៏និយម ប្ដូរពណ៌សក់ទៅតាមចំណង់ចំណូលចិត្ត និង កម្មវិធី ស្របពេលដែលរាល់ពណ៌សក់ ដែលលោកបានលាប ឃើញថាសាកសមនឹងផ្ទៃមុខស្អាត សរលោងរបស់លោកយ៉ាងខ្លាំង៕

ខាងក្រោមនេះជារូបភាព ពណ៌សក់នីមួយៗ ដែល ណុប បាយ៉រិទ្ធ ធ្លាប់លាបពីមុនមក៖

  លោក ណុប បាយ៉ារិទ្ធ ក្នុងពណ៌សក់ ពណ៌ខៀវ
  លោក ណុប បាយ៉ារិទ្ធ ក្នុងពណ៌សក់ ពណ៌ខៀវ
  លោក ណុប បាយ៉ារិទ្ធ ក្នុងពណ៌សក់ ពណ៌លឿង 
  លោក ណុប បាយ៉ារិទ្ធ ក្នុងពណ៌សក់ ពណ៌លឿង 
  លោក ណុប បាយ៉ារិទ្ធ ក្នុងពណ៌សក់ ពណ៌ត្នោត
  លោក ណុប បាយ៉ារិទ្ធ ក្នុងពណ៌សក់ ពណ៌ត្នោត
  លោក ណុប បាយ៉ារិទ្ធ ក្នុងពណ៌សក់ ពណ៌ស្វាយ
  លោក ណុប បាយ៉ារិទ្ធ ក្នុងពណ៌សក់ ពណ៌ស្វាយ
  លោក ណុប បាយ៉ារិទ្ធ ក្នុងពណ៌សក់ ពណ៌ខ្មៅ
  លោក ណុប បាយ៉ារិទ្ធ ក្នុងពណ៌សក់ ពណ៌ខ្មៅ
  លោក ណុប បាយ៉ារិទ្ធ ក្នុងពណ៌សក់ ពណ៌ប្រផេះ
  លោក ណុប បាយ៉ារិទ្ធ ក្នុងពណ៌សក់ ពណ៌ប្រផេះ
  លោក ណុប បាយ៉ារិទ្ធ ក្នុងពណ៌សក់ ពណ៌ទឹកក្រូច 
  លោក ណុប បាយ៉ារិទ្ធ ក្នុងពណ៌សក់ ពណ៌ទឹកក្រូច 
ណុប បាយ៉ារិទ្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T