កូវីដ១៩​៖ ​វៀតណាមផ្ដល់សម្ភារពេទ្យសំខាន់ៗ​រាប់ម៉ឺន​ដល់​ពល​រដ្ឋ​​ខ្លួន​ដែល​កំពុង​រស់​នៅ​ប្រទេសរុស្សី

//s5.kh1.co/5e/5e39566d2ed22d110099f6de35394a12f361bf27.jpg
សង្គម

 ១៥-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោក Nguyễn Đức Chung ប្រធានគណៈកម្មាធិការប្រជាជន បានប្រគល់សម្ភារផ្គត់ផ្គង់វេជ្ជសាស្ត្រដល់រដ្ឋធានីមូស្គូ​របស់​រុស្ស៊ី និងសហគមន៍​វៀតណាម ក្នុងប្រទេសនេះកាលពីថ្ងៃអង្គារ

វៀតណាម៖ តំណាងឲ្យអង្គការបក្សរដ្ឋបាល និងប្រជាជនហាណូយ លោក Nguyễn Đức Chung ប្រធានគណៈកម្មាធិការប្រជាជន បានប្រគល់សម្ភារផ្គត់ផ្គង់វេជ្ជសាស្ត្រដល់រដ្ឋធានីមូស្គូរបស់រុស្ស៊ី និងសហគមន៍​វៀតណាម ក្នុងប្រទេសនេះកាលពីថ្ងៃអង្គារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធនឹងជំងឺរាតត្បាត COVID-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងពិធីប្រគល់នេះថ្នាក់ដឹកនាំក្រុងហាណូយបានប្រគល់សម្លៀកបំពាក់ដែលមានរបាំងមុខប្រឆាំងនឹងមេរោគចំនួន ១០ ម៉ឺន សម្រាប់និងម៉ាស់វេជ្ជសាស្រ្តចំនួន ៥ ម៉ឺនសម្រាប់ដល់ទីក្រុងមូស្គូ រួមជាមួយម៉ាស់ចំនួន ៥ ម៉ឺនសម្រាប់ផ្សេង ទៀតដល់ស្ថានទូតវៀតណាម និងសហគមន៍វៀតណាមនៅប្រទេសរុស្ស៊ី។

លោកប្រធាន Chung បានមានប្រសាសន៍ថាប្រទេសទាំងអស់កំពុងខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងជម្ងឺ​រាតត្បាត​នេះ ប៉ុន្តែគ្មាននរណាម្នាក់អាចដោះស្រាយបញ្ហានេះបានដោយដៃឡើយ។ ដូច្នេះការពង្រឹងកិច្ចសហប្រតិបត្តិការ និង​សាមគ្គី​ភាពអន្តរជាតិគឺមានសារៈសំខាន់ចាំបាច់ក្នុងការបញ្ឈប់ ការរីករាល​ដាលនៃជំងឺ COVID-១៩ នេះ និងកាត់​បន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ចសង្គមទៅលើ ប្រទេសនិងតំបន់នីមួយៗ។

លោក Nguyễn Đức Chung និង លោក Konstantin Vnukov ក្នុងពិធីបានប្រគល់សំភារៈផ្គត់ផ្គង់វេជ្ជសាស្ត្រ
លោក Nguyễn Đức Chung និង លោក Konstantin Vnukov ក្នុងពិធីបានប្រគល់សំភារៈផ្គត់ផ្គង់វេជ្ជសាស្ត្រ

លោកបានកត់សម្គាល់ឃើញថា ដោយផ្អែកលើភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម - រុស្ស៊ី និងចំណង​មិត្តភាពជាប្រពៃណីរវាងរដ្ឋធានីទាំងពីរ អង្គការបក្សរដ្ឋបាលនិងប្រជាជនហាណូយមានបំណង ចង់ចែករំលែក​ធនធានខ្លះរបស់ពួកគេជាមួយរដ្ឋបាល និងប្រជាជនទីក្រុងម៉ូស្គូក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-១៩។

ចំណែកឯឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមលោក Konstantin Vnukov បានមានប្រសាសន៍ថា​ក្រោមការ​ដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងរដ្ឋាភិបាលប្រទេសនេះ វិធានការចាំបាច់ត្រូវបាន​អនុម័តដើម្បីទប់ស្កាត់​ការរីករាលដាលនៃជំងឺរាតត្បាត COVID-១៩ ហើយបច្ចុប្បន្នវៀតណាមជាប្រទេសមយយស្ថិត​ក្នុងចំណោម​ប្រទេសដ៏ឆ្នើមផ្សេងទៀតក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាត COVID-១៩ ។

ក្នុងនាមរដ្ឋបាល និងប្រជាជនទីក្រុងមូស្គូ លោកបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុងហាណូយចំពោះអំណោយ​ទាំងនេះ៕

រូបតំណាងទំនាក់ទំនងរវាងប្រទេសវៀតណាម និង រុស្សី<br>
រូបតំណាងទំនាក់ទំនងរវាងប្រទេសវៀតណាម និង រុស្សី

ប្រភព៖ Viet Name News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T