ស្អាតណាស់! ពេលឃើញ ចន សុទីម៉ា ក្នុងឈុតរាជនីអង្គរ ពិតជាសមសួនខ្លាំង

//s5.kh1.co/0e/0ecff2afcc9c1968e918953e84b8a38d821ecd96.png
តារា & កម្សាន្ដ

 ១៥-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពិតជាសមឈ្មោះជាបរវកញ្ញាប្រចាំប្រទេសមែន! ទោះបីជា ចន សុទីម៉ាស្លៀកឈុតអ្វីក៏នៅតែស្អាត ពិសេសពេលគ្រងឈុតបុរាណបែបនេះទៀត រឹតតែមិនបាច់និយាយតែម្ដង។

ភ្នំពេញ៖ ចាប់តាំងពីបានបញ្ចប់ ការប្រលងកម្មវិធីប្រគួតប្រជែងសម្រស់ លំដាប់ថ្នាក់ពិភពលោក Miss Tourism International 2019 កាលពីឆ្នាំកន្លងទៅមក យើងឃើញថា កញ្ញា ចន សុទីម៉ា ហាក់មានការគាំទ្រច្រើន និងកាន់តែមានភាពមមាញឹកច្រើនជាងមុន ជាមួយនឹងការថត MV បទចម្រៀងថ្មីៗ ក៏ដូចជាថតស្ពតពាណិជ្ជកម្មផ្សេងៗ មិនថាសម្អាងការ ឬថតឲ្យផលិតផលនានាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នាងក៏បង្ហាញសម្រស់ដ៏ស្រស់ស្អាតរបស់នាងជាថ្មីម្ដងទៀត ក្នុងឈុត សម្លៀកបំពាក់ បែបបុរាណ ជាឈុតច្នៃសាកល្បងតម្លើងថ្មី មួយបែប នៅក្នុងសម័យអង្គរ រចនាបថបាយ័ន្ត (រាជនីអង្គរ) ដែលស្រីស្រស់រូបនេះ គ្រងបានយ៉ាងស្រស់ស្អាត និងសាកសមខ្លាំង ជាមួយនឹងទឹកមុខ សុភាពរម្យទម ស្នាមញញឹមទន់ភ្លន់ និងសមសួនខ្លាំងមែនទែន។

ជាមួយគ្នានេះដែរ មានមហាជនមិនតិចនោះទេ ដែលបានស្ងើចសរសើរអំពីតារាស្រីរូបនេះ ពេលបានឃើញតាមរយៈរូបភាពទាំងនេះ ថានាងពិតជាអាចស្លៀកឈុតបែបនេះ បានយ៉ាងសាកសមខ្លាំងផងដែរ៕

រូបភាពពី ៖ Lux Salon & Studio

សូមទស្សនារូបភាពខាងក្រោម៖

ចន សុទីម៉ា
ចន សុទីម៉ា
ចន សុទីម៉ា
ចន សុទីម៉ា
ចន សុទីម៉ា
ចន សុទីម៉ា
ចន សុទីម៉ា
ចន សុទីម៉ា
ចន សុទីម៉ា
ចន សុទីម៉ា
ចន សុទីម៉ា
ចន សុទីម៉ា
ចន សុទីម៉ា
ចន សុទីម៉ា
ចន សុទីម៉ា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T