មិននៅស្ងៀម! វៀតណាម​​​ត្រៀម​​ខ្លួន​​​​​​សហការ​​​​​ជាមួយ​​​​កាណាដា​​​​រឿង​​​ពាណិជ្ជកម្ម​ ទោះ​កូវីដ​១៩ មិនទាន់​ស្ងាត់​ក៏ដោយ

//s5.kh1.co/a4/a4edb788897c1d5e04c12ba2e91d5d3671b9c499.jpg
សង្គម

 ១៥-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក PhạmBình Minh បានប្រាប់កាលពីថ្ងៃព្រហស្បតិ៍ថា វៀតណាម​បានត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយប្រទេសកាណាដាក្នុងការស្តារខ្សែសង្វាក់ពាណិជ្ជកម្ម និងការផ្គត់ផ្គង់ជាសកល

វៀតណាម៖ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក PhạmBình Minh បានប្រាប់ទៅ​រដ្ឋមន្រ្តី​ការបរទេសកាណាដា​លោក Francois-Philippe Champagne ក្នុងអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពី​ថ្ងៃ​ព្រហស្បតិ៍ថា វៀតណាមបានត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយបណ្តាប្រទេសនានារួមទាំង​ប្រទេសកាណាដា​ក្នុងការស្តារខ្សែសង្វាក់ពាណិជ្ជកម្មនិងការផ្គត់ផ្គង់ជា សកល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Minh បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកាណាដា ក្នុងការប្រយុទ្ធប្រឆាំងនឹង​ការ​រីករាល​ដាលនៃជម្ងឺរាតត្បាត COVID-១៩ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកាណាដាដែល​បានធ្វើការ​សម្របសម្រួល និងគាំទ្រដល់វៀតណាមក្នុងការរៀបចំជើងហោះហើរចំនួន ២ សម្រាប់ដឹកជញ្ជូនប្រជាជនវៀតណាម​ជាង ៥៥០ នាក់។ លោកបានសង្កត់ធ្ងន់ថាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការទប់ស្កាត់ជម្ងឺរាតត្បាត ខណៈពេលដែលប្រទេសខ្លួនកំពុងលើកកម្ពស់ផលិតកម្មនិងអាជីវកម្ម។

រូបតំណាងកីចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និង​ កាណាដា
រូបតំណាងកីចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និង​ កាណាដា

លោករដ្ឋមន្រ្តីកាណាដាបានសម្តែងក្តីសង្ឃឹមក្នុងការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹងជម្ងឺរាតត្បាតតាមរយៈយន្តការសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីប្រកបដោយផ្លែផ្កាពាសពេញតំបន់ជាពិសេស បន្ទាប់ពី​វៀតណាមនិងកាណាដាបានបង្កើតភាពជាដៃគូគ្រប់វិស័យនៅឆ្នាំ ២០១៧ ហើយបានចាប់ផ្តើមឯកភាពលើ​កិច្ចព្រមព្រៀងលើគ្រប់វិស័យ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូក្នុងតំបន់ប៉ាស៊ីហ្វិក (CPTPP) ។ ភាគីទាំងពីរបានព្រមព្រៀងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងរក្សាយន្តការដែលមានស្រាប់រវាង​ក្រសួងការបរទេសទាំងពីរ។

ជាងនេះទៀត ភាគីទាំងពីរបានសន្យាសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធជាមួយគ្នានៅវេទិកាក្នុងតំបន់ និងអន្តរជាតិ​ក្នុងកំឡុងពេលដែលវៀតណាមធ្វើជាប្រធានអាស៊ាន ២០២០ និងជាសមាជិកអចិន្រ្តៃយ៍នៃក្រុម​ប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០២០-២០២១៕

រូបតំណាងកីចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និង​ កាណាដា<br>
រូបតំណាងកីចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និង​ កាណាដា

ប្រភព៖ Viet Name News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T