ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីប្រពន្ធ សុំចែកផ្លូវគ្នា តូចចិត្ត បានសម្រេចចងក ធ្វើអត្តឃាតខ្លួនឯង នឹងក្រមាពណ៌ស របស់ ម្តាយ នៅលើដើមអំពិល ខាងក្រោយផ្ទះ  នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ដដង្កោ រាជធានីភ្នំពេញ កាលពីវេលា ម៉ោង ៧ ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ដែលបានចងក ធ្វើអត្តឃាតនេះ មានឈ្មោះ ស៊្រន ស្រេង ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ ជាកសិករ និងមានប្រពន្ធឈ្មោះ ភា  មានកូនពីរនាក់ ក្នុងបន្ទុក ស្នាក់នៅផ្ទះកើតហេតុខាងលើ ហើយក្រុមគ្រួសារ មួយនេះ ឧស្សាហ៍ឈ្លោះទាស់ និងលែងលះគ្នា ជាញឹកញាប់ បន្ទាប់មក ប្រពន្ធបានទៅរស់នៅ ជាមួយឪពុក-ម្តាយរបស់គេ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានដើរផឹកស៊ី ជាមួយបុរសអត់គ្រប់ទឹក ក្នុងភូមិជារៀងរាល់ថ្ងៃ នោះដល់ម៉ោង ១១ ថ្ងៃទី១០ ខែមេសា លុះដល់ម៉ោង ២៣ យប់ថ្ងៃដដែល ជនរងគ្រោះបានត្រឡប់មកដល់ផ្ទះវិញ បាន ស្រែកហៅម្តាយឈ្មោះ ប៉ូ ម៉ុន ឲ្យបើកទ្វារឲ្យខ្លួន រួចបន្ទាប់មកជនរងគ្រោះ បានអង្គុយផឹកស្រា នៅខាងក្រោមផ្ទះ ម្តាយ ដោយផឹកស្រាស្រវឹង រួចខឹងម្តាយ ទាញកែវចានបោកចោល និងបានយកកន្សែងពណ៌ស របស់ម្តាយសម្រាប់បង់ទៅវត្ត យកចេញដើរ ទៅបាត់តែម្តង ។ នៅពេលនោះ ម្តាយ និងអ្នកជិតខាង បាននាំគ្នាដើររកជនរងគ្រោះ អស់រយៈពេល រហូត ដល់ម៉ោង ២៤ យប់ថ្ងៃដដែល មិនឃើញសោះ ក៏នាំគ្នាត្រឡប់ មកសម្រានវិញ។ លុះព្រឹកឡើងវេលាម៉ោង ០៧ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ ប្រជាពលរដ្ឋ ដើរទៅខាងក្រោយផ្ទះជនរងគ្រោះ បានឃើញជនរងគ្រោះ ចងកនឹងក្រមា ភ្ជាប់នឹងដើមអំពិល ធ្លាក់មកដល់ដី លត់ជង្គង់ជាប់នឹងវល្លិ៍ មិនដឹងជាស្លាប់ តាំងពីវេលាម៉ោងប៉ុន្មាននោះទេ ។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញ បានចុះធ្វើកោសល្យ វិច្ច័យទៅលើ សពបានឲ្យដឹងថា ជនរងគ្រោះខាងលើ ពិតជា ស្លាប់ ដោយសារករណីចងក ធ្វើអត្តឃាត សម្លាប់ខ្លួន ពិតប្រាកដមែន ពុំមែនជាករណីឃាតកម្មទេ ៕ 








ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]