ថ្មីៗនេះក្នុងខែ មីនា ក្រុមហ៊ុន​ដែល​ចាប់កំណើត​ចេញពីភូមិ Changjiang នៅប្រទេស​ចិនបានបែងចែកមាស និង ប្រាក់ដល់​ប្រជាជនក្នុងភូមិ​ទាំងមូលសរុប ៣០០០ នាក់ ម្នាក់ៗ​ទទួលបាន មាស ១០០ ក្រាម ត្រូវនឹង ៥៣០០ ដុល្លារ​សហរដ្ឋអាមេរិក និង ប្រាក់ ១០០ ក្រាម ត្រូវនឹង ៣២០០ ដុល្លារសហ​រដ្ឋអាមេរិក ។ ដូច្នេះម្មាក់ៗក្នុងភូមិ​ទទួលបានសរុប ៨៥០០ ដុល្លារ​សហរដ្ឋអាមេរិក គ្រួសារខ្លះ​មានសមាជិកដល់ទៅ ១០ នាក់ គ្រួសារដែលមាន​គ្នាដល់ដប់នាក់ទទួលសរុប ៨៥០០០ ដុល្លាសហរដ្ឋអាមេរិក ។

មុននឹងបែងចែក ក្រុមហ៊ុននេះបានផ្តល់​គ្រួសារនីមួយៗនូវទូដែកសម្រាប់រក្សាមាសប្រាក់ ប៉ុន្ដែមិនបានផ្តល់ដំណឹង​មុននូវថ្ងៃបែងចែក ព្រោះខ្លាចជនគំនិត​មិនល្អរៀបគម្រោងប្លន់ ។

អ្នកភូមិខ្លះប្រាប់ថាគេនឹងរក្សាមាស​និង​ប្រាក់នេះទុកជាកេរិ៍្ត ខ្លះចង់យកវាទៅ​ច្នៃជាគ្រឿងអលង្ការ សម្រាប់កូន​ប្រសារបស់ខ្លួន ។ អ្នកភូមិផ្សេងៗណា​ក៏ចង់បាន កូនកំលោះ និង កូនក្រមុំ ក្នុងភូមិនេះដែរ ព្រោះថា អ្នកក្នុងភូមិនេះសុទ្ធតែជាអ្នកមាន ។ នេះមិនមែនជា​លើដំបូងដែល ក្រុមហ៊ុននេះបែងចែងទ្រព្យដល់អ្នកភូមិរបស់ខ្លួន ។ ក្នុងឆ្នាំមុនៗ គ្រួសារនីមួយៗទទួលបានផ្ទះវីឡា និង ភាគហ៊ុនក្រុមហ៊ុន និង មាស ។ ឆ្នាំមុន ក្រុមហ៊ុន ចំណាយ ១០០០០ ដុល្លារសហរដ្ឋអាមេរិក ដើម្បី តុបតែងខាងក្នុងសម្រាប់ផ្ទះនីមួយៗ ។

ខ្មែរឡូតពិតជាចង់ក្លាយជា​កូនចៅអ្នកភូមិនេះដល់ហើយ មិនបាច់ធ្វើអ្វីទេចាំតែ​ក្រុមហ៊ុនចែកទ្រព្យឲ្យ។ សូមសរសើរក្រុមហ៊ុន ដែលមានចិត្តមិនភ្លេច អ្នកភូមិរបស់ខ្លួនដែលបាន​ចូលរួមចំណែកក្នុងការបង្កើតក្រុមហ៊ុននេះ។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]