អង្គការសុខភាពពិភពលោក៖ កូវីដ១៩ វាយប្រហារ​ពិភព​លោក​យ៉ាងសាហាវ​​ ដែលមិនធ្លាប់មាន​ពីមុន​មក

//s5.kh1.co/ff/ffaaa82596256c130434b078569da4ef66efc2e1.jpg
សង្គម

 ១៥-ឧសភា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

លោកTedros AdhanomGhebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានថ្លែងថា ករណីជំងឺកូវីដ-១៩​បាននាំមកការវាយប្រហារមិនធ្លាប់មានដល់ពិភពលោក

តាម‍ស្ថិតិសុខាភិបាលពិភពលោកឆ្នាំ២០២០ ដែលប្រកាសដោយអង្គការសុខភាពពិភពលោកកាលពី​ថ្ងៃទី១៣ ឧសភា បង្ហាញថា ករណីជំងឺកូវីដ-១៩ បានគំរាមកំហែងដល់ការសម្រេចគោលដៅផ្នែកសុខាភិបាលក្នុង​ចំណោម​គោលដៅអភិវឌ្ឍន៍ជានិរន្តរភាពរបស់

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គការ ហើយមានលទ្ធភាពបណ្តាលឱ្យសមិទ្ធផលផ្នែកសុខាភិបាលដែលមនុស្សជាតិទទួលបាន​ពីមុនប្រែជា​ថមថយចុះ។

លោក Tedros AdhanomGhebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក
លោក Tedros AdhanomGhebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក

គួររំឭកថា​ តាមស្ថិតិបានបង្ហាញឱ្យដឹងថាកាលពីឆ្នាំ២០០០-២០១៦ អាយុកាលរំពឹងទុកជាមធ្យមនៅប្រទេសមាន​ចំណូលទាបបានកើនឡើង ១១ឆ្នាំ កម្រិតកំណើនឡើងដល់ ២១ភាគរយ។ តែទន្ទឹមនឹងនេះ ក៏ឆ្លុះបញ្ចាំងពីបញ្ហាជា​ច្រើនដូចជា ប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាស៊ាំនឹងរោគស្ទើរតែមិនកើនឡើង ចំនួនមនុស្សលើសពី៥០ភាគរយ​លើ​ពិភពលោកខ្វះខាតសេវាកម្មសុខាភិបាលជាមូលដ្ឋាន ចំនួនមនុស្ស២៩ភាគរយគ្មានទឹកស្អាតបរិភោគ។

ជាការកត់សម្គាល់ លោកTedros AdhanomGhebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានថ្លែងថា ករណីជំងឺកូវីដ-១៩បាននាំមកការវាយប្រហារមិនធ្លាប់មានដល់ពិភពលោក ក៏ធ្វើឱ្យយើងមើលឃើញ​ពីពិភព​លោក​កង្វះខាតការវិនិយោគផ្នែកសុខាភិបាលរបស់មនុស្សជាតិ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T