ឆ្កែមួយក្បាលបានជាប់ក្នុង បំពង់ទឹកក្រោមដីអស់រយៈពេល៤ថ្ងៃ បានរកឃើញវិញក្រោយពីភ្នាក់ងារ  ពន្លត់អគ្គីភ័យមកជួយសង្គ្រោះ។

ឆ្កែមួយក្បាលនេះមានឈ្មោះថា Lulu ដែលបានបាត់ខ្លួនក្នុងបំពង់ទឹក ដែលគេឈប់ប្រើប្រាស់កាលពីថ្ងៃសុក្រ នៅភូមិ Boveney Lock ខាងត្បូងប្រទេសអង់គ្លេស ខណៈពេលដែលម្ចាស់របស់វា Gina Kaiser បណ្ដើរវាតាមផ្លូវ។ Lulu បានរត់យ៉ាងលឿនចូលទៅក្នុង បំពង់ទឹក ៦០សង់ទីម៉ែត្រដែលស្ថិតនៅកន្លែងចតរថយន្ដ។ ដោយសារតែបំពង់នោះវាតូច ធ្វើឲ្យLulu ជាប់នៅក្នុងនោះមិនអាចចេញមករួច។ អ្នកស្រីបាន Kaiser បានទូរស័ព្ទទៅក្រុមហ៊ុន RSPCA (Royal Society for the Prevention of Cruelty to Animals) ដើម្បីឲ្យជួយរកឆ្កែរបស់គាត់ ព្រោះគាត់អាចលឺសំលេង វាចេញពីក្នុងបំពង់ តែ RSPCA បានប្រាប់គាត់ឲ្យរងចាំ ប្រហែលជាឆ្កែអាចេញមកវិញដោយខ្លួនវា។ មួយយប់កន្លងផុតទៅ បានធ្វើឲ្យអ្នកស្រី Kaiser កាន់តែរសាប់រសល់។ Lulu ព្រុសរហូត ៤ថ្ងៃជាប់គ្នា ហើយបានផឹកទឹកដែលនៅបាតបំពង់ ដើម្បីរក្សាជិវិត។ ដោយគាត់មិនអាចរងចាំយូរ គាត់មានបំនងចង់ជួលកម្មករ ពី JCB មកជីកដី និងកាត់បំពង់ទឹក យកឆ្កែរបស់គាត់ចេញតែម្ដង។ ក៏ប៉ុន្តែរឿងនេះបានលឺដល់ ភ្នាក់ងារពន្លត់អគ្គីភ័យ ហើយពួកគេបាននាំ គ្នា៥នាក់មកជួយដល់អ្នកស្រី Kaiser ដែលបានប្រើពេលអស់ ៦ម៉ោងក្នុងការជីករុករក ក្នុងជម្រៅដី ២.៤ម៉ែត្រ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះព្រឹតិ្តការណ៍នេះ?



















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]