បុរសអង់គ្លេស ច្នៃភូមិតូចមួយសម្រាប់ហ្វូងកណ្ដុរ បន្ទាប់ពីកណ្ដុរមួយក្បាលឧស្សាហ៍ចូលមកសួនច្បារគាត់ពេក (មានវីដេអូ)

//s5.kh1.co/e5/e5b5fefcf1c3ccc4a8d0e0763bd6f86e6ded47a7.jpg
សង្គម

 ១៥-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់ឈ្មោះថា សុីម៉ូន ឌែល វ័យ៤៦ឆ្នាំ មានអាជីពជាជាងថតរូប មកពីទីក្រុង Sheffield បានច្នៃភូមិតូចមួយសម្រាប់ហ្វូងសត្វកណ្ដុរ បន្ទាប់ពីកណ្ដុរមួយក្បាលឧស្សាហ៍ចូលមកសួនច្បាររបស់គាត់ពេក។

អង់គ្លេស៖ បុរសម្នាក់ឈ្មោះថា សុីម៉ូន ឌែល វ័យ៤៦ឆ្នាំ មានអាជីពជាជាងថតរូប មកពីទីក្រុង Sheffield បានច្នៃភូមិតូចមួយសម្រាប់ហ្វូងសត្វកណ្ដុរ បន្ទាប់ពីកណ្ដុរមួយក្បាលឧស្សាហ៍ចូលមកសួនច្បាររបស់គាត់ពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក សុីម៉ូល បានយកសំបកដូង ដុំថ្មតូចៗ និងបំណែកឈឺ ទៅច្នៃធ្វើជាផ្ទះ តុកៅអីទទួលទានអាហារនៅខាងក្រៅ ប្រអប់សំបុត្រ កង់ ម៉ាសុីនថតរូប រទេះរុញ និងស្នួរហាលខោអាវ។ ហើយមើលទៅហាក់បីដូចជាការរស់នៅរបស់មនុស្សទូទៅអីចឹងដែរ។

លោក សុីម៉ូល បានឲ្យដឹងដែរថា ដំបូងឡើយ គាត់សង្កេតឃើញថា មានសត្វកណ្ដុរមួយក្បាល តែងតែចូលមកសួនច្បាររបស់គាត់ ដើម្បីសុីសណ្ដែកដីដែលគាត់ទុកចោល។ ហើយក្រោយមក គាត់ក៏ចាត់ទុកកណ្ដុរមួយក្បាលនោះដូចជាមិត្តភក្ដិម្នាក់អីចឹង និងដាក់ឈ្មោះឲ្យវាថា ចច។ មិនយូរប៉ុន្មាន គាត់បានសម្រចចិត្តសង់ផ្ទះដ៏មានសុវត្ថិភាពមួយឲ្យវា ដើម្បីចៀសវាងពីការវាយប្រហារពីពពួកសត្វឆ្មា។ ហើយក្នុងផ្ទះ ក៏មានគ្រាប់ធញ្ញជាតិ ទុកសម្រាប់ឲ្យវាសុីទៀតផង។

យ៉ាងណាមិញ ចាប់តាំងពីឃើញកណ្ដុរ ចច មានសេចក្ដីសុខក្នុងការរស់នៅមក លោក សុីម៉ូល បានសង់ផ្ទះតូចៗបន្ថែម សម្រាប់ឲ្យកណ្ដុរដទៃទៀតចូលមករស់នៅផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោក សុីម៉ូល និងភូមិកណ្ដុរ
លោក សុីម៉ូល និងភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
ភូមិកណ្ដុរ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T