ខាតច្រើន​គួរសម! ការពន្យារ​ពេលព្រឹត្តិ​ការណ៍​​អូឡាំ​​ពិក​២០២០​ ​នៅក្រុង​តូក្យូ ត្រូវខាត​លុយ​ដល់​ទៅ...

//s5.kh1.co/33/33e1af1801062bcc8493595af2367cfb7fb3d1f9.png
កីទ្បា

 ១៥-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីខែមីនាកន្លងទៅនេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ​(IOC) និងរដ្ឋាភិបាលជប៉ុនបានសម្រេច​លើក​ព្រឹត្តិការណ៍​ប្រកួតកីឡាអូឡាំពិក​ទីក្រុងតូក្យូ ឆ្នាំ ២០២០ ដែលគ្រោងនឹងចាប់ផ្ដើមក្នុងខែកក្កដាឆ្នាំនេះ ដោយសារតែជំងឺកូវីដ១៩

ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក Thomas Bach បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភាថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (International Olympic Committee) រំពឹងថា នឹងត្រូវ​ចំណាយថវិកាអស់ប្រមាណ ៨០០​លានដុល្លារសម្រាប់ការរៀបចំរបស់ស្ថាប័នមួយនេះក្នុងការ​ពន្យារពេល​ព្រឹត្តិការណ៍ប្រកួតកីឡារអូឡាំពិកឆ្នាំ ២០២០ ទីក្រុងតូក្យូ ដែលត្រូវទៅធ្វើនៅឆ្នាំក្រោយវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីខែមីនាកន្លងទៅនេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ​(IOC) និងរដ្ឋាភិបាលជប៉ុន​បានសម្រេច​លើក​ព្រឹត្តិការណ៍ប្រកួតកីឡារអូឡាំពិកឆ្នាំ ២០២០ នៅទីក្រុងតូក្យូ ដែលគ្រោងនឹងចាប់ផ្ដើមក្នុងខែកក្កដាឆ្នាំនេះ ដោយ​សារតែបញ្ហាជំងឺរាតត្បាតកូវីដ១៩។ 

លោក​ Thomas Bach និង​ នាយករដ្ឋមន្រ្តិជប៉ុនលោក Shinzo Abe
លោក​ Thomas Bach និង​ នាយករដ្ឋមន្រ្តិជប៉ុនលោក Shinzo Abe

នៅចុងបញ្ចប់នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិតាមប្រព័ន្ធអ៊ីនធឺណែត លោក Bach បានមានប្រសាសន៍ ថា៖ "យើង​នឹង​ត្រូវរ៉ាប់រង​ចំណាយប្រមាណ៨០០លានដុល្លារអាមេរិកសម្រាប់បន្ទុករបស់យើងក្នុងការពន្យារពេល​ព្រឹត្តិការណ៍​មួយនេះ"៕

លោក Thomas Bach
លោក Thomas Bach

ប្រភពCNA

Piseth
Piseth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T