ភ្នំពេញ ៖ នាយរងខុទ្ទកាល័យកងទ័ព ជើងគោក លោកស៊ឹម សុវណ្ណា ដែលធ្វើការ បាញ់ប្រហារ ៤-៥គ្រាប់ យ៉ាងអនាធិបតេយ្យ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ ត្រូវបានដោះលែងឱ្យ មានសេរីភាពទៅវិញ តាមរយៈអង្គភាព របស់ខ្លួន បានសរសេរលិខិត ធានាយកជននេះ ទៅធ្វើការអប់រំ ក្រោយពី ប្រព្រឹត្ដសកម្ម ដែលរំលោភបំពានចំពោះបទ បញ្ជារបស់ថ្នាក់ដឹកនាំ ។

គួរបញ្ជាក់ថា នាយរងខុទ្ទកាល័យកងទ័ព ជើងគោក ពាក់ស័ក្ដិ៥ លោកស៊ឹម សុវណ្ណា កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ បានស្ពាយ កាំភ្លើងអាកា ធ្វើការបាញ់ប្រហារនៅក្នុងបរិវេណឡឥដ្ឋ យីហោហេងងីហៀង ក្នុងភូមិក្រោម ឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល ដោយសារជននេះ ខឹងសម្បារនិងការអុកឡុក រំខានពិធីសែនព្រេនមួយ រវាងប្អូនប្រុសថ្លៃ របស់ខ្លួនឈ្មោះសួង មនោរម្យ អាយុ២៨ឆ្នាំ ជាមួយគូស្នេហ៍វ័យចំណាស់ ឈ្មោះស៊ុន លាង ហួរ អាយុ៥៦ឆ្នាំ ដោយការរំខាននោះធ្វើ ឡើងដោយកូនៗទាំងបី របស់ស្ដ្រីមេមាយ នេះ។

ក្រោយពីបង្កការបាញ់បោះយ៉ាងអនាធិប តេយ្យខាងលើនេះ នាយរងខុទ្ទកាល័យកង ទ័ពជើងគោក លោកវរសេនីយ៍ឯក ស៊ឹម សុវណ្ណា ត្រូវបានកម្លាំងនគរបាល ស្រុកមុខ កំពូល ឃាត់ខ្លួន រួចហើយបញ្ជូនបន្ដទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បី ចាត់ការតាមផ្លូវច្បាប់ ។

បន្ទាប់ជននេះបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ដកណ្ដាលរួចមក ស្រាប់តែអង្គ ភាពរបស់ខ្លួន តាមរយៈនាយកខុទ្ទកាល័យ កងទ័ពជើងគោក លោកឧត្ដម សេនីយ៍ទោ ហ៊ុំ រដ្ឋា បានធ្វើលិខិតសុំធានាជននេះ យក ទៅអប់រំនៅអង្គភាពរបស់ខ្លួនវិញ ។

យោងតាមលិខិតផ្ញើជូនស្នងការនគរបាល ខេត្ដកណ្ដាល លោកឧត្ដមសេនីយ៍ផ្កាយ២ ហ៊ុំ រដ្ឋា បានឱ្យដឹងថា ទង្វើរបស់វរសេនីយ៍ ស៊ឹម សុវណ្ណា ពិតជាប្រព្រឹត្ដ ល្មើសច្បាប់រដ្ឋប្រាកដ មែន ហើយចំពោះករណីល្មើសនេះ ខុទ្ទកា ល័យកងទ័ពជើងគោក បានស្នើសុំធានាយក ជននេះទៅអប់រំបន្ដ ហើយសុំអាវុធចំនួន២ ដើម ដូចខាងលើ ដើម្បីបន្ដប្រើប្រាស់ទុកជា ផលប្រយោជន៍នៅអង្គភាពរបស់ខ្លួនវិញ ។

យ៉ាងណាក៏ដោយស្នងការនគរបាលខេត្ដ កណ្ដាល លោកឧត្ដមសេនីយ៍ អ៊ាវ ចំរើន ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹង ថា បើទោះបីជននេះ ត្រូវបានប្រគល់ជូនដល់ អង្គភាពរបស់គេវិញ ប៉ុន្ដែសំណុំរឿងត្រូវបាន កម្លាំងសមត្ថកិច្ចរបស់លោកបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាល ដើម្បីចាត់ការតាម ផ្លូវច្បាប់ ហើយលោកអះអាងថា មិនបានបោះបង់ចោលករណីនេះឡើយ។

មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា ទង្វើបាញ់បោះសេរីនិងវាយប្រតាយប្រតប់ រហូតធ្វើឱ្យមនុស្សមួយចំនួនរងរបួស ប៉ុន្ដែ បែរជាជននេះ ត្រឹមតែយកទៅអប់រំជាការ បញ្ចប់រឿងនោះ ច្បាស់ជាលើកក្រោយជន បាញ់បោះសេរី ដែលមានពាក់ស័ក្ដិនៅលើស្មា អាចប្រព្រឹត្ដសកម្មភាពបែបនេះដដែល ពី ព្រោះគិតថា ពេលបាញ់ហើយអាងអង្គភាព របស់ខ្លួនរត់ការ សុំយកទៅអង្គភាពវិញ ៕






ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]