ក្លឹបអ្នកមានបុណ្យ Barcelona សង្ឃឹមថា ការបញ្ចូលខ្សែបម្រើ Ivan Rakitic ក្នុងកិច្ចព្រមព្រៀងប្តូរកីឡាករជាមួយក្លឹប Juventus គឺជាផ្នែកដ៏ធំមួយនៃទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមរបាយការណ៍របស់សារព័ត៌មាន Sport បានឱ្យដឹងថា ក្លឹបយក្សនៅតំបន់កាតាឡាន់ បានកំណត់មុខសញ្ញាចុះហត្ថលេខាលើខ្សែបម្រើ Miralem Pjanic និងខ្សែការពារ Mattia De Sciglio របស់ក្លឹប Juventus ខណៈដែលខ្សែការពារ Jean-Clair Todibo របស់ក្លឹប Barcelona ក៏ស្ថិតក្នុងជម្រើសនេះដែរ។
Juventus ទាមទារឱ្យក្លឹបអ្នកមានបុណ្យ បន្ថែមកីឡាករមួយរូបទៀតក្នុងកិច្ចព្រមព្រៀងរវាងក្លឹបទាំងពីរ ដូច្នេះ Barcelona បានសម្រេចបន្ថែមខ្សែបម្រើ Ivan Rakitic ប៉ុន្តែអ្វីដែលក្លឹប Juventus រំពឹងនោះ គឺជាខ្សែបម្រើដែលវ័យក្មេង ខណៈដែល Rakitic ឈានចូលវ័យ ៣២ឆ្នាំទៅហើយនោះ។
យ៉ាងណាមិញ Rakitic ហាក់មិនសប្បាយចិត្តនឹងទង្វើរបស់ក្លឹប Barcelona ដែលមិនបានផ្តល់ការគោរពសម្រាប់រូបគេ ដោយតែងតែបញ្ចូលរូបគេក្នុងកិច្ចព្រមព្រៀងនានា។ ជាមួយគ្នានោះ ក្លឹបយក្សមួយនេះ ក៏បានបញ្ចូលរូបគេក្នុងបញ្ជីលក់ចេញរបស់ក្លឹបទៀតផង៕
ប្រភព៖ Goal