គម្រប់ខួបរៀបការ១៥ឆ្នាំហើយ! តែជីវិតគ្រួសារ យក់ ថិតរដ្ឋា និងស្វាមី កាន់តែមានក្តីសុខ (មានវីដេអូ)

//s5.kh1.co/07/073568d54d450ebb0e86b32d59500c140a93d45b.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បើទោះបី ចាប់ដៃគ្នាកសាងជិវិតគ្រួសារបាន ១៥ឆ្នាំមកនេះ អ្នកនាង​ យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត នៅតែមានចំណងស្នេហ៍និង ក្ដីស្រលាញ់ចំពោះគ្នា កាន់តែរឹងមាំមិនចាញ់គូស្នេហ៍ថ្មីថ្មោងឡើយ។

ភ្នំពេញ៖ អ្នកណាមិនដឹងពីជីវិតប្ដីប្រពន្ធរបស់តារាចម្រៀងដ៏ល្បីឈ្មោះ អ្នកនាង​ យក់ ថិតរដ្ឋា ដែលចំណងអាពាហ៍ពិពាហ៍របស់នាង និងស្វាមីពិតជារឹងមាំ ដោយតារាស្រីរូបនេះមានស្វាមីចេះថ្នាក់ថ្នម ចេះយល់ចិត្ត និង ផ្ដល់សុភមង្គលសម្រាប់ក្រុមគ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្រោយរៀបការបានជាច្រើនឆ្នាំមកនេះ នាងក៏មានកូន ២នាក់ និង កំពុងពរពោះកូនទី ៣ម្នាក់ទៀតផងដែរ។ បើងាកទៅមើលពីទិដ្ឋភាពក្នុងគ្រួសារអ្នកនាង​ យក់ ថិតរដ្ឋា វិញ រាល់សកម្មភាពរបស់ តារាចម្រៀងស្រីរូបនេះ បង្ហាញមួយស្វាមី និង កូនៗ ឃើញហើយ ពិតជាផ្អែមល្ហែមខ្លាំង និង ពោរពេញដោយក្ដីសុខតែម្ដង។

បើគិតមកទល់ពេលនេះ ចំណងអាពាហ៍ពិពាហ៍របស់តារារូបនេះ មានរយៈពេល ១៥ឆ្នាំហើយ។ ហើយថ្ងៃទី ១៣ ខែ ឧសភា នេះ ជាថ្ងៃគម្រប់ខួបថ្ងៃរៀបការ​ ១៥ឆ្នាំរបស់អ្នកទាងពីរផងដែរ។ បើទោះបី ចាប់ដៃគ្នាកសាងជិវិត គ្រួសារអស់រយៈពេល ១៥ ឆ្នាំមកនេះគឺ តារាប្រុសស្រីទាំងពីរនាក់នេះ ត្រូវបានអ្នកគាំទ្រឲ្យរហ័សនាមថា ជាគ្រួសារគំរូ ដែលមានសុភមង្គលបំផុត។

ក្នុងនោះដែរ កាលពីម្សិលមិញនេះ អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះវីដេអូ ភ្ជាប់ជាមួយរូបភាពកាលស្គាល់គ្នាដំបូង រហូតមកដល់ បច្ចុប្បន្ន ដើម្បីអបអរគម្រប់ខួបអាពាហ៍ពិពាហ៍ ១៥ឆ្នាំរបស់នាង ដោយមើលវីដេអូនេះហើយ អ្នកគាំទ្រជាច្រើន ពិតជារំភើបជាមួយចំណងស្នាហ៍ដ៏រឹងមាំរវាងនាង និង ស្វាមីខ្លាំ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង​ យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត

  អ្នកនាង​ យក់ ថិតរដ្ឋា ជាមួយ ឃុំ ប៉ុណ្ណាដែត និង កូនៗ
  អ្នកនាង​ យក់ ថិតរដ្ឋា ជាមួយ ឃុំ ប៉ុណ្ណាដែត និង កូនៗ
View this post on Instagram

Happy my aniversary 15 year ago ????????❤️️

A post shared by Yuk Thetrotha (@yukthetrotha_official) on

វីដេអូគម្រប់ខួប ១៥ឆ្នាំរបស់ អ្នកនាង​ យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត
យក់ ថិតរដ្ឋាឃុំ ប៉ុណ្ណាដែត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T