ស្រីម៉ុច ទម្លាយថា មិនត្រឹមកែមុខមាត់ សូម្បីតែកន្លែងនេះ ក៏កែដែរ ទាំងបង្ហាញរូបស្តែងៗ

//s5.kh1.co/8d/8d4d91b0cb93c9347e2b621943ffa8cf297aba73.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកណាមិនស្គាល់ ពីតារាសម្តែងស្រី មុខស៊ិចស៊ី ហើយសូម្បីតែខ្លួន ក៏ស៊ិចស៊ីមិនណយនោះដែរ ហើយកាលពីថ្មីៗនេះ ក៏បានបង្ហាញពី កន្លែង២ ដែលនាងបានកែចុងក្រោយគេផងដែរ ដែលរូបភាពឡើងញាក់សាច់។

ភ្នំពេញ៖ បើទោះបីជា តារាសម្តែងស្រីស៊ិចស៊ី ស្រីម៉ុច លែងបង្ហាញមុខនៅក្នុងវិស័យសិល្បៈតទៅទៀតក៏ដោយ ក៏ប្រជាប្រិយភាពរបស់អ្នកនាង នៅតែទទួលបានការចាប់អារម្មណ៍ដដែល តាមរយៈការបង្ហាញនូវភាពស៊ិចស៊ីកន្លងមក នៅក្នុងបណ្តាញសង្គម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តារាស្រីរូបនេះ ក៏មិនខ្លាចក្នុងការបញ្ជាក់យ៉ាងច្បាស់ថា សម្រស់របស់អ្នកនាង នាពេលបច្ចុប្បន្ន ក៏មានស្នាមកាំបិតជាច្រើនកន្លែងផងដែរ ដោយសារតែឥលូវ នាងមានអាយុកាន់តែជ្រេខ្លាំង ដូច្នេះនាង ក៏ត្រូវការកែកុនខ្លះផងដែរ អ្វីដែលសំខាន់ អ្នកនាង ក៏ជាតារាតំណាងឲ្យ កន្លែងកែសម្ផស្សមួយកន្លែងដែរ នៅក្នុងរាជធានីភ្នំពេញ ដូច្នោះហើយសម្រស់របស់នាង ត្រូវតែលេចធ្លោខ្លាំងបំផុត។

កាលពីប៉ុន្មានថ្ងៃមុន រូបនាង ក៏បានបង្ហាញពី ការកែសម្ផស្សរបស់នាង ដោយមិនខ្លាចក្នុងការ គ្រប់គ្នា ដឹងនោះទេ គឺនាង ទម្លាយទាំងអស់ ដែលបង្ហោះពីដើមទ្រូង មុន និងក្រោយវះកាត់ របស់អ្នកនាង ដែលជារូបពិតៗតែម្តង គ្រាន់បិទតែចុងបន្តិចតែប៉ុណ្ណោះ ហើយជាពិសេស សូម្បីតែសាច់ក្បាលពោះ និងសាច់ខាងក្រោមពោះរបស់នាង ក៏នាងបានប្រើប្រាស់កាំបិត ទៅកែច្នៃឲ្យសាច់ក្បាលពោះ ឲ្យរាបស្មើដូចប្រក្រតីដែរ ដោយមិនខ្លាចក្នុងការឈឺចាប់នោះទេ។

យ៉ាងណាក៏ដោយ រូបថតទាំងអស់នោះ ស្ថិតក្នុងមានសភាពរាងឈាម និងរាងសាហាវបន្តិចផង ទើបក្រុមការងារខ្មែរឡូត មិនដាក់ចូល នៅខាងក្នុងរូបខាងក្រោមនោះទេ តែយ៉ាងណា ប្រិយមិត្ត នឹងនៅតែអាចមើលរូបថតស្អាតៗ ក្រោយអ្នកនាង ស្រីម៉ុចបានកែខៃ។

គួររំលឹកផងដែរថា ស្រីម៉ុច បានធ្វើការវះកាត់សម្ផស្សលើមុខមាត់ ទាញមុខឲ្យក្មេងជាងវ័យ និងកន្លែងមួយចំនួនទៀត ហើយចុងក្រោយគេបង្អស់គឺអ្នកនាង បានកែដើមទ្រូង និងកែសាច់ក្បាលពោះ ខាងក្រោយកសាច់យារធ្លាក់ទាំងអស់។ ប៉ុន្តែការកែសម្ផស្សរបស់អ្នកនាង គឺមិនមានអ្នកឈ្នានីស ឬឌឺដងនោះទេ ព្រោះសារជាតិជាមនុស្សស្រី តែងតែចង់បានភាពស្រស់ស្អាត ប្រណីត ដើម្បីខ្លួនឯងបែបនេះហើយ៕
បើប្រិយមិត្ត ចង់មើល អាចចុចត្រង់រូបត្រង់លីងខាងក្រោមបាន ដោយសារខាងខ្មែរឡូត មិនដាក់ ដោយសារតែមានឈាម៖ នេះជាលីងរូប​ https://www.facebook.com/Sreymouchonly/posts/3101587393262592

ស្រីម៉ុច 
ស្រីម៉ុច 
ស្រីម៉ុច 
ស្រីម៉ុច 
ស្រីម៉ុច 
ស្រីម៉ុច 
ស្រីម៉ុច 
ស្រីម៉ុច 
ស្រីម៉ុច 
ស្រីម៉ុច 
ស្រីម៉ុច 
ស្រីម៉ុច 
ស្រីម៉ុច
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T