ខ្វិន ៨៥% ! តែវិចិត្រករ​ពិការម្នាក់​នេះ​គូរ​រូប Cristiano​​ Ronaldo​​ និង​ Lionel Messi ​ដោយ​ប្រើ​ត្រឹម​ជើង​​ស្តាំ

//s5.kh1.co/69/693c09b260a5f2f67d805d2d2f6f9ca74b98ed5b.jpg
សង្គម

 ១៤-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

វិចិត្រករពិការជនជាតិអុីរ៉ង់ម្នាក់ឈ្មោះ Fateme Hamami ដែលមានជម្ងឺខ្វិន ៨៥% នៃដងខ្លួនរបស់នាង បាន​គូររូបពីរ​សន្លឹក​ដែល​មួយសន្លឹកគឺ Cristiano Ronaldo និងមួយសន្លឹកទៀតគឺ Lionel Messi ដោយប្រើ​ជើងស្តាំ​របស់នាង

វិចិត្រករពិការជនជាតិអុីរ៉ង់ម្នាក់ឈ្មោះ Fateme Hamami ដែលមានជម្ងឺខ្វិន ៨៥% នៃដងខ្លួនរបស់នាង បាន​គូររូបពីរសន្លឹកដែលមួយសន្លឹកគឺ Cristiano Ronaldo និងមួយសន្លឹកទៀតគឺ Lionel Messi ដោយប្រើ​ជើងស្តាំ​របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Lionel Messi និង Cristiano Ronaldo ពិតជាកំពូលកីឡាករលំដាប់ពិភពលោក ដែលត្រូវបានគេទទួលស្គាល់​នៅគ្រប់ទិសទី​ទាំងអស់។ អ្នកគាំទ្ររបស់ពួកគេមានច្រើនណាស់ ហើយជារឿយៗរូបភាពជាច្រើនបានបង្ហោះលើ​អុីនធឺរណែត ដែលអ្នកគាំទ្រនៅតាមតំបន់ដាច់ស្រយ៉ាលបានបង្ហាញពីក្តីស្រឡាញ់របស់ពួកគេ ចំពោះកំពូលកីឡាករ​ទាំងពីរនាក់នេះ។

រូបភាពត្រូវបានបង្ហោះលើ​អុីនធឺរណែត
រូបភាពត្រូវបានបង្ហោះលើ​អុីនធឺរណែត

ឥឡូវនេះ រូបភាពមិនគួរឱ្យជឿទាំងពីររបស់ Messi និង Ronaldo ដែលបានគូរដោយវិចិត្រករពិការខាងលើនេះ ត្រូវបានដាក់បញ្ចូលក្បែរគ្នា ។ វិចិត្រករ ដែលមានអ្នកគាំទ្រជាង ១០ ម៉ឺននាក់នៅលើបណ្តាញសង្គម Instagram បានចែករំលែករូបភាពពីរសន្លឹកខាងលើនេះនៅលើគណនីរបស់នាង តាមរយៈ Story របស់ Instagram ដែល​ធ្វើឱ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលជាខ្លាំង។ 

Hamami មានជំងឺខ្វិន ៨៥% នៃដងខ្លួននាង ហើយខ្វះចលនាលើរាងកាយ។ ទោះបីជាមានការប្រឈម​ទាំងអស់​នេះក៏ដោយ ក៏នាងចេះគូររូបដោយប្រើជើងស្តាំរបស់នាងផងដែរ។ ស្នាដៃថ្មីៗរបស់នាងរួមមានរូបរបស់កំពូលតារា​ឆ្នើមរបស់ Juventus និងរូបប្រធានក្រុម Barcelona ។

នាង Hamami
នាង Hamami

វាមិនមែនជាលើកទីមួយទេ ដែល Hamami បានចែកចាយរូបថតរបស់តារាល្បីៗ ។ នាងធ្លាប់បានគូររូប Ronaldo មួយទៀតកាលពីមុន និងបានបង្ហាញពីក្តីស្រឡាញ់របស់នាងចំពោះកីឡាកររូបនេះ។ នាងបានថ្លែងលើគណីរបស់នាងថា៖ “ខ្ញុំកំពុងគូរមុខរបស់ Cristiano Ronaldo ។ មិត្តភក្តិជាទីស្រឡាញ់របស់ខ្ញុំ និងខ្ញុំពិតជាស្រឡាញ់ Ronaldo ខ្លាំងណាស់ ហើយខ្ញុំក៏ស្រឡាញ់រូបគំនូរនេះខ្លាំងណាស់ផងដែរ។ ខ្ញុំចង់ឱ្យ Ronaldo បានឃើញរូបគំនូរ និងគាំទ្ររូបគំនូរបស់ខ្ញុំនេះផងដែរ” ។ 

នៅពេលនោះ Ronaldo គឺជាកីឡាកររបស់ក្លិប Real Madrid នៅឡើយ ហើយនៅពេលគំនូររបស់ Hamami ត្រូវបានគេចែកចាយតាមបណ្តាញសង្គមជាច្រើន ក៏ការិយាល័យកណ្តាល La Liga នៅទីក្រុង Madrid បានសរសេរ​លិខិតថ្លែងអំណរគុណនាងចំពោះគំនូរនេះផងដែរ។

នាង Hamami
នាង Hamami

សូមបញ្ជាក់ផងដែរថា Ronaldo និង Messi ជិតវិលត្រលប់ទៅលើទីលានវិញហើយ។ បើទោះបីជាអេស្ប៉ាញ និងអុីតាលីស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅទ្វីបអឺរ៉ុបដោយសារជំងឺឆ្លងសកល Covid-19 ក៏ដោយ ក៏រដ្ឋាភិបាលរបស់ពួកគេបានអនុញ្ញាតិឱ្យក្លិបទាំងអស់អាចបន្តរដូវកាលទៅមុខ ដោយចាប់ផ្តើមឱ្យកីឡាករ​ទាំំងអស់បានចូលហ្វឹកហាត់វិញ។

ចំពោះក្របខ័ណ្ឌ Serie A របស់អុីតាលី និង La Liga របស់អេស្ប៉ាញ កំពុងសំឡឹងមើលពីពេលវេលា​នៃការ​ចាប់ផ្តើមឡើង​វិញនៅខែមិថុនានេះ។ ថ្មីៗនេះ Ronaldo បានវិលត្រឡប់មកពីប្រទេសព័រទុយហ្កាល់ ដែលជាប្រទេស​កំណើតរបស់គាត់ ដើម្បីទៅកាន់ប្រទេសអុីតាលីវិញដោយយន្ដហោះឯកជនរបស់គាត់ បន្ទាប់ពីក្លិប Juventus បានប្រកាសពីការសម្រេចចិត្តដើម្បីចាប់ផ្តើមការហ្វឹកហាត់របស់កីឡាករ មុនពេលការចាប់ផ្តើមឡើងវិញនៃក្របខ័ណ្ឌ Serie A ៕

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T