អ្នកទេសចរចិន នាំគ្នាសម្រុកទៅទស្សនាកោះថ្មរាងស្រដៀងសត្វអណ្ដើក ដែលកម្រផុសឡើងចេញពីទន្លេ (មានវីដេអូ)

//s5.kh1.co/4d/4d01ecc483e7efd1364e3472336eb8198bdf3733.jpg
សង្គម

 ១៤-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកទេសចរជនជាតិចិនជាច្រើន បាននាំគ្នាសម្រុកទៅទស្សនាកោះថ្មរាងស្រដៀងនឹងសត្វអណ្ដើក បន្ទាប់ពីវាផុសឡើងបង្ហាញខ្លួនយ៉ាងធំ នៅពេលទឹកទន្លេមានកម្រិតស្រកចុះទាបបំផុតសឹងដល់បាត។

ចិន៖ ថ្មីៗនេះ អ្នកទេសចរជនជាតិចិនជាច្រើន បាននាំគ្នាសម្រុកទៅទស្សនាកោះថ្មរាងស្រដៀងនឹងសត្វអណ្ដើក បន្ទាប់ពីវាផុសឡើងបង្ហាញខ្លួនយ៉ាងធំ នៅពេលទឹកទន្លេមានកម្រិតស្រកចុះទាបបំផុតសឹងដល់បាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កោះដ៏ស្រស់ស្អាតមួយនេះ មានទីតាំងស្ថិតនៅចំកណ្ដាលទន្លេយ៉ងហ្សេ ភាគនិរតីនៃទីក្រុងឆុងឈីង។ ហើយត្រូវបានអ្នកស្រុកហៅថា «អណ្តើកអាថ៌កំបាំង» ព្រោះវាមានរូងរាងមើលទៅដូចជាសត្វអណ្ដើកយក្សមួយក្បាលកំពុងតែដេក។

យោងតាមសម្ដីរបស់អ្នកទេសចរម្នាក់បានប្រាប់ប្រភពសារព័ត៌មាន PEAR ឲ្យដឹងថា ប្រជាជនភាគច្រើនជឿថា សត្វអណ្ដើកជានិមិត្តរូបនៃអាយុវែង ហើយនេះជាមូលហេតុដែលជំរុញឲ្យពួកគេនាំគ្នាសម្រុកមកទស្សនា។

គួរឲ្យដឹងដែរថា ថ្មដែលមានរូបរាងស្រដៀងសត្វអណ្ដើកនេះ គឺជាផ្នែកមួយនៃក្វាននីនរីនដែលជាកំពង់ផែធម្មជាតិប្រវត្តិសាស្ត្រ ដោយវាត្រូវបានគេប្រើនៅក្នុងសម័យរាជវង្សឈីង និងសង្គ្រាមរវាងចិន ជាមួយជប៉ុន។ ហើយនាវាចម្បាំងអាមេរិក ក៏បានឈរជើងនៅកំពង់ផែធម្មជាតិនោះដែរ ខណៈពេលអាមេរិកកំពុងជួយចិនកម្ចាត់ការឈ្លានពានពីកងទ័ពជប៉ុន៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពនៅកោះថ្ម
ទិដ្ឋភាពនៅកោះថ្ម
ទិដ្ឋភាពនៅកោះថ្ម
ទិដ្ឋភាពនៅកោះថ្ម
ទិដ្ឋភាពនៅកោះថ្ម
ទិដ្ឋភាពនៅកោះថ្ម
ទិដ្ឋភាពនៅកោះថ្ម
ទិដ្ឋភាពនៅកោះថ្ម
ទិដ្ឋភាពនៅកោះថ្ម
ទិដ្ឋភាពនៅកោះថ្ម
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T