ព្រះរាជ​ជីវប្រវត្តិ​សង្ខេប នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវីត​លើ​ត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម ​សីហមុនី (មានវីដេអូ)

//s5.kh1.co/7c/7cc7401eb30104c8cba400d0011747a3851881f1.jpg
សង្គម

 ១៤-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ព្រះរាជជីវប្រវត្តិសង្ខេប នៃព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ព្រះរាជជីវប្រវត្តិសង្ខេប នៃព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ចម្រើន​ព្រះជន្ម​គម្រប់​៦៧ យាង​ចូល​៦៨​ព្រះវស្សា នា​ថ្ងៃ​ព្រហស្បតិ៍ ៨រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០​។​

ព្រះឆាយាល័ក្ខណ៍ពី Royal Du Cambodge
ព្រះឆាយាល័ក្ខណ៍ពី Royal Du Cambodge

ខាងក្រោម នេះជាព្រះរាជជីវប្រវត្តិសង្ខេបរបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី ៖

·       ១៩៥៩-១៩៦២ - សិក្សា​នៅ​សាលាបឋមសិក្សា នរោត្តម វិទ្យាល័យ ដេ​កាត ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​

·       ១៩៦២-១៩៦៧ - សិក្សា​នៅ​សាលាបឋមសិក្សា និង​មធ្យមសិក្សា នៅ វិទ្យាល័យ​ប្រាគ (​ឆេ​កូ​ស្លូ​វ៉ា​គី​)

·       ១៩៦៧-១៩៧១ - សិក្សា​ផ្នែក​សិល្បៈ របាំ -​តូរ្យតន្ត្រី - ល្ខោន នៅ វិទ្យាស្ថាន អភិរក្ស​ជាតិ​ប្រាគ​

·       ១៩៧០ - មធ្យមសិក្សាប័ត្រ​នៅ​ប្រាគ (​និទ្ទេស​ល្អ​ណាស់​)

·       ១៩៧១ - ជ័យលាភី​លេខ​១​ផ្នែក​របាំ​បុរាណ​នៅ​វិទ្យាស្ថាន​អភិរក្ស​ជាតិ​ប្រាគ​

·       ១៩៧១-១៩៧៥ - សិក្សា​នៅ​សកល​វិទ្យាល័យ​បណ្ឌិតសភា​ផ្នែក​សិល្បៈ​តន្ត្រី​ប្រាគ​

·       ១៩៧៥ - បរិញ្ញាប័ត្រ​ជាន់ខ្ពស់​នៃ​បណ្ឌិតសភា​ផ្នែក​សិល្បៈ​តន្ត្រី​ប្រាគ​

·       ១៩៧៥ - ព្រះរាជ​និពន្ធ​និក្ខេបបទ​ស្តីពី​ទស្សនៈ និង​ការគ្រប់គ្រង​សាលា​សិល្បៈ​នៅ​កម្ពុជា​

·       ១៩៧៥-១៩៧៦ - ឧ​ត្ត​ម​សិក្សា​ខាង​ផ្នែក​ភាពយន្ត​នៅ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ កូរ៉េ ( កូរ៉េខាងជើង )

·       ១៩៧៦-១៩៧៩ - ជាប់​ក្រោម​ការឃុំ​ឃាំង​របស់​ខ្មែរក្រហម​ជាមួយ​ព្រះ​វ​រាជបិតា និង​ព្រះវររាជ​មាតា និង​ព្រះអនុជ​សម្តេច នរោត្តម ន​រិ​ន្ទ្រៈ​ពង្ស​

·       ១៩៧៩-១៩៨០ - ព្រះ​លេខា​ផ្ទាល់ ព្រះវររាជបិតា ក្នុងពេល ព្រះអង្គ​គង់ប្រថាប់ នៅ​សាធារណរដ្ឋ ប្រជាមានិត ចិន​

·       ១៩៨១-២០០០ - សាស្ត្រាចារ្យ​ផ្នែក​របាំ​បុរាណ និង​ផ្នែក​គរុកោសល្យ​សិល្បៈ​នៅ​វិទ្យាស្ថាន​អភិរក្ស Marius  Petipa, Gabriel Faure និង W.A.Mozart នៅ​ក្រុងប៉ារីស​

·       ១៩៨៤-១៩៨៨ - ប្រធាន​សមាគម​របាំ​ខ្មែរ​នៅ​ប្រទេស​បារាំង និង​ជា​អគ្គនាយក និង​ជានា​យក​សិល្បៈ​នៃ​ក្រុម​របាំ​បា​ឡេ “DEVA” ។​

·       ១៩៨៨-១៩៩៣ - អគ្គនាយក និង​ជានា​យក​សិល្បៈ​នៃ​សាជីវកម្ម ខេមរភូមិន្ទ ភាពយន្ត “ ខេមរា ភាពយន្ត ”​។ ព្រះករុណា​នរោត្តម សីហមុនី ទ្រង់​បាន​បង្កើត​ស្នា​ព្រះ​ហ​ស្ថ នូវ​ខ្សែភាពយន្ត របាំ​បា​លេ​ចំនួន​ពីរ រឿង​១.” សុ​បិ​ន្ត ” ២. “ ធាតុ​ទាំង​៤” ។​

·       ១៩៩២-១៩៩៣ - ជ្រើសតាំង​ជា​ឯកច្ឆន្ទ ជា​តំណាង​អចិន្ត្រៃយ៍​នៃ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ ដោយ​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់​នៃ​កម្ពុជា​

·       ១៩៩៣-២០០៤ - ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ​យូណេស្កូ​

·       ២០០៤ - សមាជិក​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង (Organisation Internationale de la Francophonie)

·       ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ១៩៩៤ - ព្រះមហាក្សត្រ​ប្រោស​ប្រទាន​ដំឡើង​ព្រះ​គោ​រម្យ​ងារ​ជា​សម្តេចក្រុមឃុន​

·       ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០០៣ - ព្រះមហាក្សត្រ​ប្រោស​ប្រទាន​តែងតាំង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​

·       ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០០៤ - ព្រះមហាក្សត្រ​ប្រោស​ប្រទាន​តម្លើង ព្រះ​គោ​រម្យ​ងារ​ជាស​ម្តេច​ព្រះបរមនាថ​

·       ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០០៤ - ព្រះអង្គ ត្រូវបាន សមាជិក ក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសរើស ជា ឯកច្ឆន្ទ ជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។​

·       ថ្ងៃទី ២៩ តុលា ២០០៤ - ឡើងគ្រងរាជសម្បត្តិ បន្តពីសម្តេច ព្រះវររាជបិតា នរោត្តម សីហនុ ។

ព្រះឆាយាល័ក្ខណ៍ពី Royal Du Cambodge
ព្រះឆាយាល័ក្ខណ៍ពី Royal Du Cambodge

សូមទស្សនានូវវីដេអូនៃព្រះរាជជីវប្រវត្តិសង្ខេប នៃព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាដែលបានបង្ហោះផ្សាយដោយទំព័រហ្វេសប៊ុក Royal Du Cambodge៖

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T