ខឹងគេមើលងាយ រឿងផ្ទះចាស់ ក៏កែប្រែទៅជា ផ្ទះក្នុងក្តីស្រម៉ៃត្រឹមមួយពព្រិច ស្ទើរមិនជឿនឹងភ្នែក

//s5.kh1.co/37/37a6bcc4b81af1c17acb162e35cf65337eda9c06.jpg
សង្គម

 ១៤-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ដោយសារតែ កន្លងមកសម្បូរ អ្នកដែលបញ្ចើចបញ្ចើរមើលងាយថា ផ្ទះអន់ មិនទាន់សម័យ អ្នកស្រី Joanna Lewisនិង កូនប្រុសពីរនាក់បានសម្រេចចិត្ត ជួយគ្នាធ្វើផ្ទះឲ្យស្អាតឡើងវិញ។

បរទេស៖ ម្ចាស់ផ្ទះមួយខ្នង ដែលមានឈ្មោះថា Joanna Lewis បានកែប្រែ រូបរាងផ្ទះរបស់ពួកគេ ប្លែកយ៉ាងខ្លាំង ដោយសារកន្លងមក មានពាក្យអ្នកជិតខាង តែងតែនិយាយបញ្ចើចបញ្ចើមើលងាយថា ផ្ទះនោះ គឺជាផ្ទះដែលអន់និង មិនស្អាត មិនទាន់សម័យជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានលឺសម្តី ការមើលងាយទាំងនេះ Joanna Lewis មិនបានសម្តែងការខឹងសម្បារអ្វី គឺមិនមានប្រតិកម្មអ្វីទាំងអស់ ដោយអ្នកស្រីមិនមានអារម្មណ៍ថា សោកសៅអ្វីឡើយ ដោយសារតែពាក្យដែលអ្នកជិតខាងនិយាយទាំងនោះ គឺជាការពិត។

ក្រោយមកអ្នកស្រីរូបនេះ និងកូនប្រុស២នាក់ទៀត បានជួយគ្នា ទាំងយប់ ទាំងថ្ងៃដុតដៃ ដុតជើងច្នៃផ្ទះ ដែលមានសភាពចំណាស់នោះឡើងវិញយ៉ាងស្អាត និងបានបន្ថែមបន្ទប់មួយចំនួនផង ដោយចំណាយរយៈពេលប្រមាណពីរឆ្នាំឯណោះ ទម្រាំតែបញ្ចប់ការសាងសង់។

បច្ចុប្បន្ននេះ ផ្ទះដែលដែលមានមនុស្សមួយចំនួននិយាយ ចំអកមើលងាយ បានប្រែក្លាយទៅជាផ្ទះ ក្នុងក្តីស្រមៃមនុស្សគ្រប់គ្នា ដោយអ្នកជិតខាងអ្នកស្រី Joanna Lewis ស្ទើរតែមិនចង់ជឿនឹងភ្នែកថា នេះគឺជាផ្ទះអ្នកស្រីសោះ ខ្លះទៀតស្មានតែ អ្នកស្រីនិង កូនលក់ផ្ទះឲ្យ អ្នកផ្សេងបាត់ទៅហើយ៕

សូមចូលមើលរូបភាពខាងក្រោម៖

សភាពក្រៅផ្ទះ Joanna Lewis (អតីតកាល)
សភាពក្រៅផ្ទះ Joanna Lewis (អតីតកាល)
សភាពក្រៅផ្ទះ Joanna Lewis (អតីតកាល)
សភាពក្រៅផ្ទះ Joanna Lewis (អតីតកាល)
សភាពក្នុងផ្ទះ Joanna Lewis (អតីតកាល)
សភាពក្នុងផ្ទះ Joanna Lewis (អតីតកាល)
សភាពក្នុងផ្ទះ Joanna Lewis (អតីតកាល)
សភាពក្នុងផ្ទះ Joanna Lewis (អតីតកាល)
សភាពក្នុងផ្ទះ Joanna Lewis (បច្ចុប្បន្នកាល)
សភាពក្នុងផ្ទះ Joanna Lewis (បច្ចុប្បន្នកាល)
សភាពក្នុងផ្ទះ Joanna Lewis (បច្ចុប្បន្នកាល)
សភាពក្នុងផ្ទះ Joanna Lewis (បច្ចុប្បន្នកាល)
សភាពក្នុងផ្ទះ Joanna Lewis (បច្ចុប្បន្នកាល)
សភាពក្នុងផ្ទះ Joanna Lewis (បច្ចុប្បន្នកាល)
សភាពក្រៅផ្ទះ Joanna Lewis (បច្ចុប្បន្នកាល)
សភាពក្រៅផ្ទះ Joanna Lewis (បច្ចុប្បន្នកាល)
សភាពក្រៅផ្ទះ Joanna Lewis (បច្ចុប្បន្នកាល)
សភាពក្រៅផ្ទះ Joanna Lewis (បច្ចុប្បន្នកាល)
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T