ក្រមុំៗអែបគៀន! មើល ឱក សុគន្ធកញ្ញា តែងខ្លួនលើកនេះ ស្អាតប្លែកខ្លាំង

//s5.kh1.co/d7/d77f621d654edf4698b014215b1df12303031921.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មិនត្រឹមជាតារាចម្រៀងមានសម្លេងពីរោះទេ តែអ្នកនាង ឱក សុគន្ធកញ្ញា ក៏ជាតារាស្រីពូកែរើសម៉ូតសម្លៀកបំបាក់មកស្លៀក ឃើញហើយពិតជាស្រស់ស្អាត និង លេចធ្លោគ្រប់ពេល។

ភ្នំពេញ៖ កំពូលតារាសម្រៀង អ្នកនាង​ ឱក សុគ្ធកញ្ញា ជាតារាសម្រៀងស្រីដែលមានទឹកដមសំនៀងពីរោះ រាល់បទចម្រៀងរបស់តារាស្រីរូបនេះ ចេញមកម្ដងៗ មានការគាំទ្រច្រើនមិនចេះតិចនាក់នោះទេ។ មិនត្រឹមតែមានសម្លេងពីរោះនោះទេ តែរាល់ស្ទាយ៍តែងខ្លួន ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ឃើញថា ពិតជាលេចធ្លោទាក់ភ្នែកខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើទោះបី នាងមានស្វាមី និង កូនប្រុសតូចម្នាក់ក៏ពិតមែន តែបើក្រឡេកទៅមើលពីរូបសម្រស់វិញ ពិតជាស្រស់ស្អាតខ្លាំង មិនចាញ់កាលនៅក្រមុំឡើយ។ ជាពិសេស រូបរាងតែម្ដង ឃើញថា រូបរាងនៅតែស្រឡូនស្អាតដដែល ដោយរាល់សម្លៀកបំពាក់ ដែលនាងបានស្លៀកគឺ ពិតជាសាកសមមបំផុត។

តួយ៉ាង អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ គឺរូបថតមួយដែល អ្នកនាង ឱក សុគន្ធកញ្ញា ស្លៀកក្នុងសម្លៀកបំពាក់ពណ៌ស លាយខ្មៅស្រដៀងទៅនឹងសេះបង្កង ឃើញហើយ ទប់មាត់មិនសរសើរ ពីសម្រស់ដ៏លេចធ្លោរបស់តារាស្រីរូបនេះមិនបាន ដោយកាន់តែមើលគឺកាន់តែស្រស់សោភាមិនចាញ់តារាម៉ូដែលឡើយ៕

ប្រភព៖ nyaskhopefc

សូមទស្សនារូបភាពខាងក្រោម៖ 

   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T