នារីម្នាក់នេះ សុិចសុីខ្លាំងពេក ទៅធ្វើការកន្លែងណាក៏គេច្រណែន រហូតដល់បង្ខំចិត្តលាឈប់ តែឥឡូវរកចំណូលបានរាប់មុឺនដុល្លារក្នុងមួយខែ ដោយសារ…

//s5.kh1.co/77/77f39d78962a130f34dd77956c62ceb7c322b3a0.jpg
សង្គម

 ១៤-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នារីសុិចសុីម្នាក់ឈ្មោះថា ស្តេហ្វានី វីហ្គាហ្គូមេស វ័យ២៩ឆ្នាំ មកពីរដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិក បានទម្លាយរឿងរ៉ាវនៃជីវិតដែលត្រូវបង្ខំចិត្តលាឈប់ពីការងារជាច្រើនកន្លែង ដោយសារភាពសុិចសុី និងស្រស់ស្អាតខ្លាំងពេក។

អាមេរិក៖ នារីសុិចសុីម្នាក់ឈ្មោះថា ស្តេហ្វានី វីហ្គាហ្គូមេស វ័យ២៩ឆ្នាំ មកពីរដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិក បានទម្លាយរឿងរ៉ាវនៃជីវិតដែលត្រូវបង្ខំចិត្តលាឈប់ពីការងារជាច្រើនកន្លែង ដោយសារភាពសុិចសុី និងស្រស់ស្អាតខ្លាំងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង ស្ដេហ្វានី បានឲ្យដឹងថា រូបនាងផ្ទាល់ធ្លាប់បម្រើការងារជាអ្នករត់តុនៅភោជនីយដ្ឋានមួយកន្លែង ហើយមិត្តរួមការងារស្អប់នាងជាខ្លាំង ដោយសារតែ ភ្ញៀវបុរសៗដែលទៅទទួលទានអាហារ តែងតែស្នើសុំឲ្យនាងជួយលើកម្ហូបអាហារ និងឲ្យប្រាក់ធីបយ៉ាងច្រើន។ យ៉ាងណាមិញ ដោយធុញទ្រាន់ទៅនឹងការនិយាយដើមពីក្រោយខ្នង និងការមិនពេញពីសំណាក់មិត្តរួមការងារ នាងក៏សម្រេចចិត្តលាឈប់ពីការងារ និងប្ដូរទៅបម្រើការងារនៅឯភោជនីយដ្ឋានផ្សេងមួយទៀត ដែលមានតួនាទីជាអ្នករត់តុដដែល។

បើទោះយ៉ាងណាក៏ដោយ ភាពស្រស់ស្អាតនិងភាពទាក់ទងរបស់នាង ស្ដេហ្វានី បានក្លាយទៅជាបញ្ហាម្ដងទៀត ដោយម្ចាស់ភោជនីយដ្ឋានចូលចិត្តនាងយ៉ាងខ្លាំង រហូតដល់ផ្ទេរតំណែងជាប្រធានក្រុមទៅឲ្យនាងភ្លាមៗតែម្ដង។ ទន្ទឹមនឹងនេះដែរ មិត្តរួមការងារទាំងអស់បានបង្ហាញពីការមិនពេញចិត្តចំពោះនាង និងមិននិយាយស្ដីរកនាងទៀតផង។ ហើយនាងមានភាពលំបាកជាខ្លាំងជាមួយនឹងការងារ ដោយសារតែមិត្តរួមការងារមិនជួយធ្វើអ្វីសោះឡើយ។ ទីបំផុត នាងក៏សម្រេចចិត្តលាឈប់ពីការងារម្ដងទៀត។

ក្រោយមក នាង ស្ដេហ្វានី បានចាប់យកការងារថ្មីមួយ ដែលមានតួនាទីជាអ្នកចែកចាយកញ្ឆាវេជ្ជសាស្ត្រនៅអគារមួយ ដែលស្របច្បាប់តាមតំបន់ខ្លះនៃសហរដ្ឋអាមេរិក។ ប៉ុន្ដែរឿងដដែលៗ បានកើតឡើងម្ដងទៀត ដោយមិត្តរួមការងារច្រណែនទៅនឹងសម្រស់របស់នាង ព្រោះតែអតិថិជនបុរសៗ តែងតែស្នើសុំឲ្យនាងជួយជានិច្ច។ ដើម្បីកុំឲ្យមានបញ្ហា នាងត្រូវបង្ខំចិត្តទៅធ្វើការ ទាំងមិនតុបតែងមុខ និងស្លៀកពាក់សម្លៀកបំពាក់ចាស់ៗ។ ហើយអ្វីដែលនឹកស្មានមិនដល់នោះគឺ នាងនៅតែទទួលបានការចាប់អារម្មណ៍ដដែល។

ក្រោយមកទៀត នាង ស្ដេហ្វានី បានសម្រេចចិត្តលាឈប់ពីការងារ ដោយផ្លាស់ទៅធ្វើការនៅហាងលក់កញ្ឆាផ្សេង។ ហើយមេប្រុសរបស់នាង បានបន្ថែមម៉ោងការងារ និងប្រាក់បន្ថែមឲ្យនាងជាច្រើន រហូតដល់ប្រពន្ធរបស់មេប្រុសនាងស្អប់នាង។ មានថ្ងៃមួយ មេស្រីបានឈ្លោះប្រកែកជាមួយមេប្រុស ដោយឲ្យមេប្រុសជ្រើសរើសយកនាង ឬយ៉ាងណា។ ហើយនេះជាមូលហេតុដែលនាង សម្រេចចិត្តលាឈប់ពីការងារម្ដងទៀត។

យ៉ាងណាមិញ សំណាងរបស់នាង ស្ដេហ្វានីនៅតែមាន ដោយបានជួបនឹងជាងថតរូបម្នាក់ និងអញ្ចើញនាងឲ្យចុះកុងត្រា ហើយសន្យាថានឹងធ្វើឲ្យនាងល្បីល្បាញ។ ចាប់តាំងពីពេលនោះ រហូតមកទល់បច្ចុប្បន្ន នាងបានក្លាយទៅជាតារាសុិចសុីចែកចាយរូបភាពនៅលើវេបសាយមនុស្សពេញវ័យមួយ ដោយរកបានចំណូលចំនួនមុឺនដុល្លារអាមេរិកឯណោះក្នុងមួយខែ៕

សូមទស្សនារូបភាពខាងក្រោម៖

  នាង ស្ដេហ្វានី
  នាង ស្ដេហ្វានី
  នាង ស្ដេហ្វានី
  នាង ស្ដេហ្វានី
  នាង ស្ដេហ្វានី
  នាង ស្ដេហ្វានី
  នាង ស្ដេហ្វានី
  នាង ស្ដេហ្វានី
  នាង ស្ដេហ្វានី
  នាង ស្ដេហ្វានី
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T