រាជធានីភ្នំពេញ ៖ រថយន្តម៉ាករ៉ង់រ៉ូវែរ ពណ៌ខ្មៅមួយគ្រឿង បានរងនូវការឆាបឆេះ ខណៈកំពុងបើកបរ ដល់ចំណុចមុខភោជនីយដ្ឋានអលមិន ដែលមានទីតាំងស្ថិត នៅតាមបណ្តោយវិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី១០ មេសា ២០១៣ ។

ក្នុងហេតុការណ៍ឆេះ រថយន្តរ៉ង់រ៉ូវរែខាងលើនេះ ត្រូវបានបុគ្គលិកភោជនីយដ្ឋានអល មិននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ ពន្លត់អណ្តាតភ្លើងអស់ជាច្រើនបំពង់ ទើបរលត់សូន្យ សុងមិនឆាបឆេះ រាលដាលធ្ងន់ធ្ងរឡើយ ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តខាងលើនេះ បើកចេញពីកោះពេជ្រ ដោយពុំដឹងថា មានគោលដៅទៅណា ឡើយប៉ុន្តែ ខណៈបើកមកដល់ ក្បែរភោជនីយដ្ឋានអលមិន ស្រាប់តែអណ្តាតភ្លើងឆាបឆេះ ចេញពីរថយន្តយ៉ាងសន្ធោសន្ធៅតែម្តង ។

បើតាមអ្នកបើកបររថយន្ត បាននិយាយថា មូលហេតុដែលបង្កឲ្យមានអណ្តាតភ្លើង ឆាបឆេះឡើង គឺបណ្តាលមកពីរូបគាត់ មិនដឹងថា អស់ទឹកពីក្នុងធុងឡាន ទើបបង្កឲ្យមានអណ្តាត ភ្លើងឆាបឆេះឡើង ៕


បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]