ក្រោយពីវីដេអូថាសហោះ ត្រូវបានប្រទេសអាមេរិកបញ្ចេញជាផ្លូវការ ឥឡូវស្រាប់តែលេចចេញ ព័ត៌មានកាន់តែលម្អិត អំពីរូបរាងរបស់វា

//s5.kh1.co/2e/2e85c6edf4e608f9d004ce50c2f8f809a396130c.jpg
បច្ចេកវិទ្យា

 ១៤-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកបើកយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក បានប៉ុនប៉ងទាក់ទងជាមួយយានមួយនោះឡើងវិញ ប៉ុន្តែមិនអាចធ្វើអ្វីបានឡើយ។

អាមេរិក៖ របាយការណ៍គ្រោះថ្នាក់ដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗ ទាក់ទងនឹងការប្រទះគ្នារវាងយន្តហោះកងទ័ពជើងទឹកអាមេរិក និងយានមិនស្គាល់អត្តសញ្ញាណមួយ បានបង្ហាញព័ត៌មានលម្អិតថ្មីៗ អំពីស្ថានភាពដ៏ចម្លែក ដែលទទួលបានការចាប់អារម្មណ៍ នៅមន្ទីរបញ្ចកោណ ហើយបានប្រកាសជាផ្លូវការ និងបានចេញវីដេអូចំនួនបី កាលពីចុងខែមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍មួយដែលបានពិពណ៌នាអំពីឧប្បត្តិហេតុមួយ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០០៤ បាននិយាយថា៖ «យានមិនស្គាល់អត្តសញ្ញាណហាក់ដូចជាមានទំហំតូច ប្រហែលនឹងវ៉ាលីដាក់អីវ៉ាន់ និងមានពណ៌ទឹកប្រាក់។»

របាយការណ៍នោះបានបន្ថែមថា ក្នុងពេលជួបប្រទះ យន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក F/A-18 បានស្ថិតនៅចម្ងាយត្រឹមតែ៣០៤ម៉ែត្រប៉ុណ្ណោះ ពីយានចម្លែកមួយនោះ ប៉ុន្តែបែរជាមិនអាចកំណត់អត្តសញ្ញាណរបស់វាបាន។

យានមិនស្គាល់អត្តសញ្ញាណ ដែលត្រូវបានកងទ័ពជើងទឹកអាមេរិកប្រទះឃើញ
យានមិនស្គាល់អត្តសញ្ញាណ ដែលត្រូវបានកងទ័ពជើងទឹកអាមេរិកប្រទះឃើញ

អ្នកបើកយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក បានប៉ុនប៉ងទាក់ទងជាមួយយានមួយនោះឡើងវិញ ប៉ុន្តែមិនអាចធ្វើអ្វីបានឡើយ។ សារពត៌មាន CNN ទទួលបានឯកសារពីមជ្ឈមណ្ឌលសុវត្ថិភាពកងទ័ពជើងទឹក ដែលកាលពីមុនមានតែមន្ត្រីផ្លូវការប៉ុណ្ណោះ ដែលអាចពិនិត្យមើល។

កាលពីចុងខែមុន មន្ទីរបញ្ចកោណបានចេញជាផ្លូវការ នូវវីដេអូខ្លីចំនួនបី ដែលបង្ហាញពី «យានមិនស្គាល់អត្តសញ្ញាណនៅលើអាកាស» ដែលកាលពីមុន ធ្លាប់ត្រូវបានបញ្ចេញរួចម្ដងមកហើយ ដោយក្រុមហ៊ុន​ឯកជនមួយ។ វីដេអូបានបង្ហាញពីអ្វី ដែលមើលទៅហាក់ដូចជាវត្ថុហោះ ដែលមិនអាចកំណត់អត្តសញ្ញាណបាន ហើយវាកំពុងហោះហើរយ៉ាងលឿន ខណៈដែលត្រូវថតជាប់ដោយកាំមេរ៉ាអាំងប្រា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T