ដល់ក! មេចុងភៅម្នាក់ ស្ដោះទឹកមាត់ដាក់អាហារ ពេលកំពុងចម្អិន (មានវីដេអូ)

//s5.kh1.co/68/68202362a33bc955577d8c4c0c4a4985c8793d1e.jpg
សង្គម

 ១៤-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អតិថិជនរបស់ភោជនីយដ្ឋានមួយកន្លែងនៅប្រទេសចិន បានប្រាប់ពីរឿងរ៉ាវនឹកស្មានមិនដល់ បន្ទាប់ពីបានឃើញមេចុងភៅម្នាក់ ស្ដោះទឹកមាត់ដាក់លើម្ហូបអាហារ ខណៈពេលកំពុងចម្អិន

ចិន៖ រឿងរ៉ាវនឹកស្មានមិនដល់មួយ បានកើតឡើងនៅវេលាម៉ោងប្រហែល២:០០រសៀលថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ ដោយអតិថិជនម្នាក់ បានផ្ទុះកំហឹងជាខ្លាំង នៅពេលបានឃើញមេចុងភៅក្នុងភោជនីយដ្ឋានស៊ូហ៊្វូជី ក្នុងទីក្រុងស៊ីអាន បានស្ដោះទឹកមាត់ដាក់លើម្ហូប ខណៈពេលកំពុងចម្អិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងការមេរ៉ាសុវត្ថិភាព
រូបភាពក្នុងការមេរ៉ាសុវត្ថិភាព

អតិថិជនខាងលើមានឈ្មោះថា លោក Zheng បានឲ្យដឹងថា ដំបូងឡើយលោកបានកុម៉្មង់សម្លឲ្យកូនរបស់លោក តែដោយសាររសជាតិមិនសូវឆ្ងាញ់ លោកបានបញ្ជូនសម្លនោះទៅចុងភៅវិញ ដើម្បីទទួលបានសម្លថ្មី។ តែអ្វីដែលលោកនឹកស្មានមិនដល់ គឺលោកបានឃើញកន្ទុយបារីនៅក្នុងចានសម្លថ្មីនោះ ប៉ុន្ដែអ្នករត់តុបានប្រាប់លោកថា កន្ទុយបារីនោះបានធ្លាក់ចូលដោយចៃដន្យប៉ុណ្ណោះ។

ពេលឮដូច្នេះ លោក Zheng មិនអស់ចិត្ដឡើយ ដោយលោកបានស្នើសុំឆែកវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពភ្លាមៗតែម្ដង។ លោក Zheng ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញមេចុងភៅនោះ ធ្វើការចម្អិនដោយមិនពាក់ម៉ាស់ការពារ ហើយថែមទាំងស្ដោះទឹកមាត់ដាក់លើម្ហូបរបស់លោកទៀតផង។

កន្ទុយបារីក្នុងចានសម្ល
កន្ទុយបារីក្នុងចានសម្ល

ជុំវិញករណីនេះ ខាងភោជនីយដ្ឋានបានអះអាងថា មេចុងភៅនោះមានឈ្មោះថា Wang អាយុ ២២ឆ្នាំ ហើយពេលនោះលោក Wang​ មិនបានស្ដោះទឹកមាត់ដាក់ម្ហូបទេ គឺលោកស្ដោះលើឥដ្ឋការ៉ូតែប៉ុណ្ណោះ។ ជាមួយគ្នានេះ មេចុងភៅបានសារភាពថា លោកមានជំងឺរលាកបំពង់ក ហើយនៅពេលកំពុងចម្អិន លោកស្រាប់តែមានអាការឈឺភ្លាមៗ ទើបលោកស្ដោះបែបនេះ។

យ៉ាងណាមិញ យោងតាមសារព័ត៌មានប៉េកាំងបានរាយការណ៍ថា ក្រុមអាជ្ញាធរកំពុងបើកការស៊ើបអង្កេតលើបញ្ហានេះ និងបញ្ជាឲ្យខាងភោជនីយដ្ឋាន ដោះស្រាយបញ្ហារបស់ខ្លួន។ ហើយបើតាមសេចក្ដីរាយការណ៍ដដែលនេះ ក្រុមមន្ដ្រីរំពឹងថា ភោជនីយដ្ឋានខាងលើនឹងត្រូវដកហូតអាជ្ញាប័ណ្ណអាជីវកម្ម ហើយថែមទាំងផាកពិន័យជាសាច់ប្រាក់ចំនួន ១០០,០០០ យ័ន (ប្រមាណ ១៤,០០០ដុល្លារអាមេរិក) ទៀតផង៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T