យប់មិញ នីឡា ត្រូវគេបុកឡានប៉ុណ្ណឹងហើយ តែបែរជា...

//s5.kh1.co/4a/4ac0f96b7ab5d5293a83661f8c305940c8321a2b.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បច្ចុប្បន្ន វ៉ាន់ នីឡា មិនត្រឹមតែ ជោគជ័យក្នុងវីស័យសម្ដែងកំប្លែងមួយមុខនោះទេ តែនាងក៏កាន់តែជោគជ័យលើមុខជំនួញលក់ផលិតផលផងដែរ។

ភ្នំពេញ៖ កញ្ញា វ៉ាន់ នីឡា​ ជាតារាកំប្លែងស្រីម្នាក់ ដែលទទួលបានប្រជាប្រិយភាពខ្លាំង ដោយនាងបានឈានជើងចូលសិល្បៈតាំងតែពីក្មេងមកម្ល៉េះ ក្នុងនោះនាងក៏ជាកូនស្រីបណ្ដូលចិត្តរបស់ សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែមានទេពកោសល្យមួយមុខនោះទេ តែបើនិយាយពីរូបសម្រស់វិញ នាងក៏កាន់តែស្រស់ស្អាតខ្លាំងតែម្ដង។ បច្ចុប្បន្ន នាងក៏កំពុងតែជោគជ័យលើវិថីសិល្បៈ ជាពិសេស នាងក៏មានមុខជំនួញផ្ទាល់ខ្លួន អាចរកបានចំណូលច្រើនទៀតផង។ ដោយថ្មីៗនេះ នាងបានទិញឡាន ដែលាមានតម្លៃរាប់ម៉ឹនដុល្លារឯណ្ណោះ។

ជាក់ស្ដែង ឡាន កញ្ញា វ៉ាន់ នីឡា ទើបតែទិញជិះមិនបានប៉ុន្មានផង ស្រាប់តែមុននេះបន្តិច នាងបានបង្ហោះរូបភាពឡាន ដែលត្រូវក្មេងប្រុសជិះម៉ូតូម្នាក់បុកគូទឡានខូចគោមឡានមួយចំហៀង។ ជាពិសេសនាងក៏បានសរសេរថា៖

អូនអឺយអូនប្រុសថាឥលូវពិបាករកលុយ ហេតុអីក៏ធ្វើបាបបងយ៉ាងនេះអូន បុកគូទឡានបង គ្មានអីក្រៅពីលើកដៃសំពះបង ហើយបងឃើញអូននៅក្មេងអាយុស្មើនឹងប្អូនប្រុសបង អាណិតក៏ឲ្យលុយ ១០ម៉ឹនរៀលយកទៅលាងរបួសទៀត ថ្ងៃមុខងៃក្រោយជិះកុំលឿន ជិះមើលឆ្វេងមើលស្ដាំផងអូនជាពិសេសមានទំនួសខុសត្រូវលើខ្លួនឯងផងណាអូន....បងមិនដឹងខឹងអូនយ៉ាងមិចព្រោះនៅក្មេងលើកដៃសំពះបងឡើងញ័រខ្លួនអស់ហើយសំខាន់បុកចំពេលអត់លុយទៀត៕

សម្ដី វ៉ាន់ នីឡា

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា
  កញ្ញា វ៉ាន់ នីឡា
  កញ្ញា វ៉ាន់ នីឡា
  កញ្ញា វ៉ាន់ នីឡា
  កញ្ញា វ៉ាន់ នីឡា
  កញ្ញា វ៉ាន់ នីឡា
  កញ្ញា វ៉ាន់ នីឡា
  កញ្ញា វ៉ាន់ នីឡា
  កញ្ញា វ៉ាន់ នីឡា
សភាពលាន វ់ាន់ នីឡា ពេលក្មេងប្រុសម្នាក់ជីះប៉ះ
សភាពលាន វ់ាន់ នីឡា ពេលក្មេងប្រុសម្នាក់ជីះប៉ះ
វ៉ាន់ នីឡា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T