យោងតាមគេហទំព័រ Daily Mail បានអោយដឹងថា ប្រជាជនក្នុងភូមិមួយ នៃ ប្រទេសឥណ្ឌូនេស៊ី បានរួមគ្នា បង្កើតកង់ដែលមានប្រវែង វែងមិនគួរអោយជឿ។

កង់ដែលបានបង្កើតឡើងនេះ មានប្រវែង ១៣.៤ ម៉ែត្រ អាចជិះ បានតែមនុស្សម្នាក់ប៉ុណ្ណោះ។ វាត្រូវបាន ប្រជាជន នៅក្នុងភូមិ Blawe ភាគខាងកើត Java ប្រទេសឥណ្ឌូនេស៊ី យក ដែកច្រេះចាប់ប្រវែង ២៥ម៉ែត្រ មកធ្វើ។

កង់មួយគ្រឿងនេះ បានកត់ត្រាជាកង់មានប្រវែង វែងជាងគេ ក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីវាមានប្រវែង វែងជាង កំណត់ត្រាចាស់ ២ម៉ែត្រ ។ ទោះបីជា កង់មួយគ្រឿងនេះ អាចបំបែកកំណត់ត្រាចាស់ ក្នុងប្រទេសឥណ្ឌូនេស៊ីយ៉ាងណាក្តី ប៉ុន្តែវាមិនអាចបំបែកកំណត់ត្រាពិភពលោកបានទេ ព្រោះ កង់ដែល ជាប់កំណត់ត្រាពិភពលោក មានប្រវែង ៣៥ម៉ែត្រ ឯណោះ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះកង់មួយគ្រឿងនេះ?

 






ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]