ក្រោយTaew ទម្លាយមុខសង្សារថ្មីភ្លាម បងស្រីនាងចេញមុខនិយាយថា...

//s5.kh1.co/8f/8f2ee1163521aa78ab5497748cc9dc696bf3d8e3.png
តារា & កម្សាន្ដ

 ១៣-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយ Taew បែកគ្នាមិនបានប៉ុន្មានផង ស្រាប់តែលឺដំណឹងថ្មីថា Taew កំពុងមានអ្នកពិសេសថ្មីដែលជាកម្លោះហាយសូរទៀតផង។

ថៃ៖ បន្ទាប់ពីទំនាក់ទំនងស្នេហា ១៤ឆ្នាំ របស់តារាសម្ដែងស្រីល្បីឈ្មោះ Taew Natapohn និង អតីតគូស្នហ៍ Ton Arch ត្រូវបានបែកបាក់រួច ក៏លេចលឺពត៌មានចចាមអារ៉ាមជាច្រើន នៅក្នុងបណ្ដាញសង្គម និងបានក្លាយជាប្រធានបទដ៏ក្ដៅគគុកទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ លោក Moddam បានបញ្ជាក់យ៉ាងច្បាស់ថា មនុស្សពិសេសរបស់ Taew គឺជាអ្នកនៅក្នុងសង្គមហាយសូរជាន់ខ្ពស់ ព្រមទាំងធ្លាប់ជាអតីតគូស្នេហ៍របស់តារាស្រី Woonsen ទៀតផង ដែលលោកមានឈ្មោះថា Pranai Phornprapha។

ក្រោយពីឃើញបណ្ដាញព័ត៌មានចុះផ្សាយពី ទំនាក់ទំនងស្នេហារវាង Taew និង កម្លោះហាយសូ Pranai Phornprapha រួច ស្រាប់តែបងស្រីបង្កើត Taew បានបង្ហោះសារខ្លីមួយនិយាយថា៖

Taew ទាក់ទងជាមួយ Ton ច្រើនឆ្នាំមកនេះ គឺស្រលាញ់គ្នាខ្លាំង តាំងតែពីការចាប់ផ្ដើមមកម្ល៉េះ ប៉ុន្តែរហូតមកទល់ពេលនេះ ពួកគេនៅតែមិនច្បាស់លាស់ជាមួយគ្នានៅឡើយ។ តែពួកគេក៏នៅតែបន្តរាប់អានគ្នាជាធម្មតា មិនមែនជាគូសង្សានឹងគ្នាទៀតនោះទេ។ ចំណែកការបើកចិត្តជ្រើសយកអ្នកថ្មីចូលមក ក៏ Taew ចង់ប្រាប់ឲ្យ Ton ដោយខ្លួនឯងផ្ទាល់ ព្រោះមិនចង់អោយលឺចេញពីមាត់អ្នកដ៏ទៃ។ ហើយ Taew ក៏បានប្រាប់ Woonsen (សង្សារចាស់ហាយសូ Pranai ) ព្រោះគេបារម្ភ នូវអារម្មណ៍របស់គេ មិនចង់អោយលឺពីអ្នកដទៃដូចគ្នា។  

សម្ដី បងស្រី Taew

សូមទស្សនារូបភាពខាងក្រោម៖ 

Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
អតីតគូស្នេហ៍ Taew
អតីតគូស្នេហ៍ Taew
បុរសដែលជាគូស្នេហ៍ថ្មីរបស់ Taew
បុរសដែលជាគូស្នេហ៍ថ្មីរបស់ Taew
មនុស្សពិសេស របស់ Taew
មនុស្សពិសេស របស់ Taew
Taew និង​ បងស្រី
Taew និង​ បងស្រី
សារបងស្រី Taew
សារបងស្រី Taew
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T