ភ្នំពេញៈ ក្នុងវ័យ ៥០ឆ្នាំ លោក វ៉ា វណ្ណៈ ជាអ្នកអាន ព័ត៌មានពេលព្រឹក ប្រចាំស្ថានីយទូរទស្សន៍-វិទ្យុ ប៉ុស្តិ៍លេខ៣ បានធ្លាក់ខ្លួនឈឺជាទម្ងន់ ព្រមទាំងកំពុងសម្រាកព្យាបាល ជំងឺនៅមន្ទីរពេទ្យមួយ ក្នុងរាជធានីភ្នំពេញ។

អ្នករួមអាជីពរបស់លោក វ៉ា វណ្ណៈ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងនៅ យប់ថ្ងៃទី១០ ខែមេសា ថា អ្នកអានព័ត៌មានពេលព្រឹកៗរូបនេះ បានធ្លាក់ខ្លួនឈឺធ្ងន់កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ ២០១៣កន្លងទៅនេះ ដែលខាងមន្ទីរពេទ្យបញ្ជាក់ថា ជាជំងឺទឹកក្នុងសួត និងរោគសញ្ញារលាកថ្លើមកម្រិតធ្ងន់ធ្ងរ ផងដែរ។ រហូតមកដល់ថ្ងៃទី១០ ខែមេសា លោក វ៉ា វណ្ណៈ មិនអាចសម្រាន្តបាននោះទេ ព្រោះចេះតែឆ្អល់ និង ទល់ពោះ។

អ្នករួមអាជីព ដែលកំពុងបម្រើការនៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានបន្តថា លោក វ៉ា វណ្ណៈ កាលពី ប៉ុន្មានឆ្នាំមុន ធ្លាប់ធ្លាក់ខ្លួនឈឺធ្ងន់ ម្តងរួចមកហើយ ពេលនោះរូបលោក ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តី សន្តោស ដោយធានារាល់ការព្យាបាលទាំងអស់។

មានដើមកំណើតជាអ្នកភូមិភ្នំស្រូវ ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង លោក វ៉ា វណ្ណៈ បច្ចុប្បន្នមានវ័យ ៥០ឆ្នាំ  មានភរិយា និងកូនៗ ៣នាក់នៅក្នុងបន្ទុក។ លោក វ៉ា វណ្ណៈ ត្រូវបានប្រជាពលរដ្ឋទូទៅធ្លាប់បានឮសំ ឡេង និងឃើញមុខយ៉ាងច្បាស់តាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍៣ ក្នុងនាទីអានព័ត៌មានពេលព្រឹក។

លោកបានបម្រើការលើវិស័យព័ត៌មានក្នុងស្ថានីយទូរទស្សន៍-វិទ្យុប៉ុស្តិ៍លេខ៣ អស់រយៈពេលជិត១០ឆ្នាំមក ហើយ៕


ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]