ក្រសួង​អប់រំ​បង្ហើប​ពីការ​សម្រេច​បង្កើត​នាយកដ្ឋាន​កីឡា​ថ្មី ២​ទៀត​

//s5.kh1.co/76/763fa8ebb711d5f661d43426bd6f315989b9491f.jpg
សង្គម

 ១៣-ឧសភា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ក្រសួងអប់រំ យុវជន និង កីឡា នឹងបង្កើតនាយកដ្ឋានកីឡាចំនួន២បន្ថែមទៀត ចំណុះឲ្យអគ្គនាយកដ្ឋានកីឡា លើនាយក​ដ្ឋាន​ចំនួន៤ ដែលកំពុងតែមានស្រាប់

ក្រសួងអប់រំ យុវជន និង កីឡា នឹងបង្កើតនាយកដ្ឋានកីឡាចំនួន២បន្ថែមទៀត ចំណុះឲ្យអគ្គនាយកដ្ឋានកីឡា លើនាយកដ្ឋានចំនួន៤ ដែលកំពុងតែមានស្រាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លងទៅ លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡា ក្នុងអង្គប្រជុំការងារប្រចាំខែកាលពីថ្ងៃទី១១ ឧសភា ជាមួយនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានកីឡាទាំង៤ បានបង្ហើបឲ្យដឹងថា នាយកដ្ឋានចំនួន២ទៀត​ដែល​គ្រោង​នឹងបង្កើតនោះ គឺនាយកដ្ឋានរៀបចំការប្រកួត និងនាយកដ្ឋានគ្រប់គ្រងទិន្នន័យព័ត៌មាន ។

ជាការកត់សម្គាល់ តាមអនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា និង​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡា ត្រូវបាន​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ សម្រេច​បង្កើតឡើង ដើម្បី​ជួយ​សម្រួល​បន្ទុក​ការងារ និង​ដំណើរការ​ផ្សេងៗ ​ពាក់ព័ន្ធ​វិស័យ​កីឡា​។ 

សូមបញ្ជាក់ថា សព្វថ្ងៃនេះនាយកដ្ឋានទាំង៤ចំណុះឲ្យអគ្គនាយកដ្ឋានកីឡានោះមាននាយកដ្ឋានអប់រំកាយ និងកីឡា នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និង វិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ។

ចំណែកនាយកដ្ឋានអប់រំកាយ និងកីឡា ទទួលបន្ទុកគ្រប់គ្រងសហព័ន្ធជាតិ នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិតទទួលបន្ទុកលើការប្រកួតកីឡាចាប់ពីបឋមសិក្សា រហូតដល់ឧត្តមសិក្សា។ រីឯមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន​កីឡា​ទទួលបន្ទុកគ្រប់គ្រងកីឡាជម្រើសជាតិ និងកីឡាថ្នាល (ដែលក្នុងនោះមានទាំងការបំប៉ន និង ការហ្វឹកហាត់)។

គួររំឭកថា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាដែលកំពុងតែអភិវឌ្ឍន៍ខ្លួនទៅជាសាកលវិទ្យាល័យកីឡានោះ ទទួល​បន្ទុកបណ្ដុះបណ្ដាលគ្រូអប់រំកាយ និងកីឡា។ ពេលនេះវិទ្យាស្ថាននេះកំពុងតែដំណើរការ​សាកល្បង​គ្រូអប់រំកាយ និង​កីឡាកម្រិតបរិញ្ញាប័ត្រ ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T