រាជរដ្ឋាភិបាល​ឧបត្ថម្ភ ៤០ដុល្លារ​ដល់​កម្មករ​ម្នាក់ៗ​​តាម​​គណនី​វីង​ ក្រោយ​រោងចក្រ​ដាក់​ពាក្យ​ព្យួរ​ការងារ

//s5.kh1.co/67/67591ac8f36c98f7b9a0a0768897de9d06d29b4c.jpg
សង្គម

 ១៣-ឧសភា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ មានប្រសាសន៍ថា បច្ចុប្បន្ននេះក្រសួងការងារបានបញ្ជូនឈ្មោះ និងលេខទូរស័ព្ទ​កម្មករ​និយោជិត​ជាង៤ម៉ឺននាក់​ហើយ​ទៅកាន់ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​

រាជរដ្ឋាភិបាលថ្មីៗបានប្រកាសផ្ដល់ប្រាក់ឧត្ថម៤០ដុល្លារក្នុងមួយខែដល់កម្មករម្នាក់ៗតាមគណនីវីង (Wing) បន្ទាប់ពីរោងចក្រសហគ្រាសបានដាក់ពាក្យព្យួរការងារ និងមានការទទួលស្គាល់ពីក្រសួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈដោយសាតែបញ្ហាប្រឈមមកពីជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ហេង សួរ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា​បច្ចុប្បន្ននេះ ក្រសួងការងារបានបញ្ជូនឈ្មោះ និងលេខទូរស័ព្ទកម្មករនិយោជិតជាង៤ម៉ឺននាក់​ហើយទៅកាន់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្ទេរទឹកប្រាក់ចំនួន៤០ដុល្លារក្នុងមួយខែដល់ពួកគេតាមរយៈគណនីវីង។ នេះបើតាម​ការផ្សាយពីវិទ្យុមិត្តភាពកម្ពុជា-ចិន នៅថ្ងៃ ១២ ឧសភា ម្សិលមិញនេះ។

លោក ហេង សួរ
លោក ហេង សួរ

លោក ហេង សួរ បានបញ្ជាក់ថា ការផ្ដល់ប្រាក់ឧត្ថម៤០ដុល្លារទៅក្នុងកុងគណនីវីងរបស់កម្មករនេះ បន្ទាប់ពី​រោងចក្រសហគ្រាសដែលបានដាក់ពាក្យព្យួរការងារ និងមានការអនុញ្ញាតពីក្រសួងក្រោយពីពេលចូលឆ្នាំ វីង(Wing) នឹងបញ្ជូនទឹកប្រាក់ទៅកុងរបស់ពួកគាត់ ហើយក្រោយបញ្ជូនទៅរយៈពេល១០ថ្ងៃនោះ បើកម្មកមិនបានទៅ​បើក​នោះទេ វីងនឹងបញ្ជូនថវិកាទាំងនេះមកធានាគារជាតិវិញតែម្ដង។

រដ្ឋលេខាធិការក្រសួងការងាររូបនេះ បានអំពាវនាវឱ្យកម្មករនិយោជិតត្រូវផ្តល់លេខអត្តសញ្ញាណប័ណ្ណ និងលេខ​ទូរស័ព្ទឱ្យបានត្រឹមត្រូវដល់រោងចក្ររបស់ខ្លួន និងរក្សាលេខទូរស័ព្ទ ដោយកុំផ្លាស់ប្ដូរ ដើម្បីទទួលបានទឹកប្រាក់​ឧបត្ថម្ភនេះ។

សូមបញ្ជាល់ថា គិតមកដល់ពេលនេះ មានរោងចក្រសហគ្រាសចំនួន១៩៥ហើយដែលបានរងការ​ប៉ះទង្គិច​ពីជំងឺ​កូវីដ-១៩ និងត្រូវបានអនុញ្ញាតឱ្យព្យូរការងារ ដែលប៉ះពាល់ដល់កម្មករនិយោជិតជាង១០ម៉ឺននាក់ ហើយរោងចក្រ​សហគ្រាសចំនួន៣០បានប្រកាសបិទទ្វារ៕

រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក
រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T