អង្គការសុខភាព​ពិភពលោក​អំពាវនាវ​ឲ្យ​បណ្តាប្រទេស​​ដែល​ធ្លាប់​ឆ្លង​កូវីដ​ ១៩ ប្រុងប្រយ័ត្ន​នូវការ​ផ្ទុះ​ជាលើក​ទី២

//s5.kh1.co/46/468f6ab4be693c2efbbf6aeda9865231514d5762.jpg
សង្គម

 ១៣-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្មី​ៗ​នេះ​​ប្រទេស​ជា​ច្រើន​បាន​បន្ធូរ​បន្ថយ​វិធានការបង្ការ​ និង​​គ្រប់​គ្រង​ជំងឺ​COVID-19​ ជា​បណ្តើរ​ៗ​ដោយសារមាន​អ្នក​ជំងឺ​​សះស្បើយច្រើន និងថមថយការរាលដាល

ថ្មី​ៗ​នេះ​​ប្រទេស​ជា​ច្រើន​បាន​បន្ធូរ​បន្ថយ​វិធានការបង្ការ​ និង​​គ្រប់​គ្រង​ជំងឺ​COVID-19​ ជា​បណ្តើរ​ៗ​ដោយសារមាន​អ្នក​ជំងឺ​​សះស្បើយច្រើន និងថមថយការរាលដាល។ សង្កេតឃើញបែបនោះ អង្គការ​សុខភាព​ពិភពលោក (WHO) ​នៅ​​ថ្ងៃទី ១១ ខែ​ឧសភាកន្លងទៅ​ ​បាន​អំពាវនាវ​ឲ្យបណ្តា​ប្រទេស​នានាត្រូវរក្សា​ការ​ប្រុងប្រយ័ត្ន​ពី​វីរុស​ដើម្បី​ចាត់​វិធានការ​គ្រប់​គ្រង​ឲ្យទាន់​ពេល បើ​មាន​ករណី​ឆ្លង​ជំងឺកើន​​ឡើង​វិញជាលើកទី២ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកTedros អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​តាម​វីដេអូ​ថា តាមការ​​សង្កេតបាន​បង្ហាញ​ឱ្យ​ឃើញថា មាន​មនុស្ស​ចំនួន​តិចដែល​មាន​អង្គបដិប្រាណ​វីរុស ​COVID-19 ​ក្នុងខ្លួន មាន​ន័យថា​ មនុស្ស​ភាគច្រើន​ងាយ​ឆ្លង​វីរុស​ប្រភេទ​នេះ។

លោក Tedros អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​​
លោក Tedros អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​​

អង្គការ​សុខភាព​ពិភពលោក​បន្ថែមថា ខ្លួន​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ស្អិតល្មួតជា​មួយ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេសទាំងនោះ​ ដើម្បី​ធានានូវ​ការ​អនុវត្ត​​វិធានការ​សុខាភិបាល​សាធារណៈ​ជា​គន្លឹះ​​ ដើម្បី​ទប់​ទល់​នឹង​បញ្ហា​ប្រឈម​ដែល​បណ្តាល​មក​ពី​ការ​បន្ធូរ​បន្ថយ​វិធានការបង្ការនិង​​គ្រប់​គ្រង​ ។

ជាការកត់សម្គាល់ WHO ថា នៅ​មុន​ពេល​ផលិត​បាន​​វ៉ាក់សាំង​ប្រឆាំង​វីរុស​ ការអនុវត្ត​វិធានការ​គ្រប់​គ្រង​​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ជា​វិធី​សាស្រ្ត​ដែលមាន​ប្រសិទ្ធភាពបំផុត​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុសនេះ​ ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T