យោងទៅតាមសារព័ត៌មានរបស់ ម៉ណីងប៉ុស្ដន៍របស់ប្រទេសចិនខាងត្បូង បានឲ្យដឹងថា ស្ដ្រីម្នាក់បានស្លាប់ បន្ទាប់ពីត្រូវបង្ខំឲ្យទទួលការ វះកាត់ដើម្បីបញ្ឈប់ការមានកូនបន្ដទៀត។

តាមប្រភព័ត៌មានបាន បញ្ជាក់ថា ស្ដ្រីរងគ្រោះនេះមានឈ្មោះថា Shen Hongxia អាយុ ៤២ឆ្នាំ មានកូន២នាក់ ដែលមុននឹងធ្វើការព្យាបាលបញ្ឈប់ការមានកូននេះ ធ្លាប់ត្រូវបានក្រុមគ្រូពេទ្យ ព្រមានថា នាងនឹងអាចមានគ្រោះថ្នាក់ ដោយសារតែសុខភាពរបស់នាងខ្សោយ។  ទោះជាមានការព្រមានបែបនេះ នាងនៅតែធ្វើការវះកាត់កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៣ និងត្រូវបានប្រកាសថាស្លាប់ បន្ទាប់ពីថ្ងៃទទួលការវះកាត់នោះ។

យ៉ាងណាមិញ មូលហេតុពិតប្រាកដ ដែលធ្វើឲ្យស្ដ្រីនេះសម្រេចចិត្ដ ធ្វើការវះកាត់បែបនេះ ទោះបីជានាងសុខភាពខ្សោយ ដោយសារតែអជ្ញាធរកាន់ខាងធ្វើ សំបុត្រកំណើត បានមកផ្ទះរបស់ប្ដីប្រពន្ធនេះ និងបានដាក់សំពាធឲ្យស្ដ្រីជាម្ដាយនេះ ធ្វើការវះកាត់ដើម្បីបញ្ឈប់ការមានកូន។ បើសិនជាស្ដ្រីនេះយល់ព្រម ពួកអជ្ញាធរនឹងផ្ដល់សំបុត្រកំណើត ដល់កូនប្រុសរបស់ពួកគេដែលមានអាយុ ១ខួប ក៏ដូចជាបញ្ចូលឈ្មោះកូនប្រុសរបស់ពួកគេទៅក្នុងប័ណ្ឌគ្រួសារ។ សម្រាប់ប្រទេសចិន ប្រសិនជាមិនមានប័ណ្ឌគ្រួសារទេ នោះកូនប្រុសរបស់ពួកគេមិនអាចចុះឈ្មោះចូលរៀនបាននោះទេ។

រឿងរ៉ាវទាំងនេះ ត្រូវបានខាងអជ្ញាធរ ដែលទទួលខុសត្រូវនៅក្នុងទីក្រុង Tongshan ដែលជាទីកន្លែងដែលពួកគេរស់នៅនេះ បានធ្វើការបដិសេធរាល់អ្វីដែល បុរសជាប្ដីនេះនិយាយ ដោយសារតែនាង បានចុះហត្ថលេខា នៅលើក្រដាសដែលធ្វើការវះកាត់ដោយខ្លួនឯង មិនបានបង្ខិតបង្ខំអ្វីនោះទេ។ 

តើប្រិយមិត្ដយល់យ៉ាងណា?





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]