Jose ថា ដាច់ខាតមិនលក់កីឡាករសំខាន់របស់ខ្លួនរូបនេះឡើយ

//s5.kh1.co/e4/e450bcbcc563902e3a84459ec521809d39fecc5c.jpg
កីទ្បា

 ១៣-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

យោងតាមរបាយការណ៍របស់កាសែត the Mirror បានឱ្យដឹងថា ក្លឹប Tottenham Hotspur នឹងមិនលក់កីឡាករដែលមានតម្លៃទិញចូលថ្លៃជាងគេ Tanguy Ndombele នារដូវកាលដោះដូរកីឡាករខាងមុខនេះឡើយ។

យោងតាមរបាយការណ៍របស់កាសែត the Mirror បានឱ្យដឹងថា ក្លឹប Tottenham Hotspur នឹងមិនលក់កីឡាករដែលមានតម្លៃទិញចូលថ្លៃជាងគេ Tanguy Ndombele នារដូវកាលដោះដូរកីឡាករខាងមុខនេះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Tanguy Ndombele
កីឡាករ Tanguy Ndombele

ខ្សែបម្រើវ័យ ២៣ឆ្នាំរូបនេះ បានព្យាយាមតស៊ូក្នុងរដូវកាលដំបូងរបស់ខ្លួននៅទឹកដី Tottenham Hotspur Stadium ដែលមានតម្លៃជាង ១ពាន់លានផោន និងត្រូវបានផ្សាភ្ជាប់ក្នុងការផ្ទេរទៅក្លឹប Barcelona និងក្លឹប Liverpool ផងដែរ។

Tottenham Hotspur Stadium
Tottenham Hotspur Stadium

ទោះជាយ៉ាងណា អ្នកចាត់ការទូទៅបច្ចុប្បន្ន លោក Jose Mourinho បានប្តេជ្ញាថា នឹងរក្សាខ្សែបម្រើរូបនេះ ដើម្បីពង្រឹងគុណផលរបស់គេ និងបដិសេធរាល់ការផ្ទេររូបគេចេញពីគ្រប់រូបភាព។

លោក Jose Mourinho និងកីឡាករ Tanguy Ndombele
លោក Jose Mourinho និងកីឡាករ Tanguy Ndombele

Ndombele បានផ្ទេរមកចូលរួមជាមួយ Tottenham Hotspur ក្នុងតម្លៃបំបែកឯតទគ្គកម្មរបស់ក្លឹប ជាមួយតម្លៃ ៦០លានផោន កាលពីដើមរដូវកាល ២០១៩-២០២០ ក្នុងរជ្ជកាលរបស់លោក Mauricio Pochettino នៅដឹកនាំនៅឡើយ។ រយៈពេលជិតមួយរដូវកាលនេះ ខ្សែបម្រើជម្រើសជាតិបារាំងរូបនេះ បានបង្ហាញខ្លួនឱ្យក្លឹបចំនួន ២៧ប្រកួត ដោយអាចរកបាន ២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៤គ្រាប់ផងដែរ៕

លោក Mauricio Pochettino និងកីឡាករ Tanguy Ndombele
លោក Mauricio Pochettino និងកីឡាករ Tanguy Ndombele

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T