អតីតបុរសទាបបំផុតលើពិភពលោក បានត្រលប់មកគ្រងតំណែងជាលើកទីពីរ

//s5.kh1.co/54/54c359197d2448c35e1487f5e5b9a18e94cf76d9.jpg
សង្គម

 ១៣-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អតីតបុរសទាបបំផុតលើពិភពលោក គឺលោក អ៊េតវើដ នីណូ ហឺនេនដេស មកពីប្រទេសកូឡុំប៊ី បានត្រលប់មកគ្រងតំណែងជាលើកទីពីរ ជាមួយនឹងកម្ពស់ប្រមាណ៧២សង់ទីម៉ែត្រ។

កូឡុំប៊ី៖ អតីតបុរសទាបបំផុតលើពិភពលោក គឺលោក អ៊េតវើដ នីណូ ហឺនេនដេស មកពីប្រទេសកូឡុំប៊ី បានត្រលប់មកគ្រងតំណែងជាលើកទីពីរ ជាមួយនឹងកម្ពស់ប្រមាណ៧២សង់ទីម៉ែត្រ។ នេះជាការបញ្ជាក់របស់កំណត់ត្រាពិភពលោក Guinness កាលពីថ្ងៃទីអង្គារទី១២ ខែឧសភាម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក អ៊េតវើដ បានជាប់ឈ្មោះជាបុរសទាបបំផុតក្នុងកំណត់ត្រាពិភពលោក ក្នុងខែមេសា ឆ្នាំ២០១០ ជាមួយនឹងកម្ពស់ប្រមាណ៧០សង់ទីម៉ែត្រ។ តែក្រោយមក តំណែងជាបុរសទាបបំផុតក៏បានធ្លាក់ទៅលើ លោក ខាចេនដ្រា ថាប៉ា ម៉ាហ្គា មកពីប្រទេសនេប៉ាល់ ដែលមានកម្ពស់ប្រមាណ៦៧សង់ទីម៉ែត្រ។

បើទោះជាយ៉ាងណាក៏ដោយ តំណែងជាបុរសទាបបំផុតមិនបានឈប់ត្រឹមនេះឡើយ ហើយវាក៏បានធ្លាក់ទៅលើបុរសមកពីប្រទេសនេប៉ាល់ម្នាក់ទៀត ដែលមានឈ្មោះថា លោក ចាន់ដ្រា បាហាដឺ ដាំងជី ដោយមានកម្ពស់ប្រមាណ៥៤សង់ទីម៉ែត្រប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីបុរសមកពីប្រទេសនេប៉ាល់ទាំងពីរបានទទួលមរណភាពបាត់ទៅ តំណែងជាបុរសទាបបំផុតលើពិភពលោក បានធ្លាក់ទៅលោក អ៊េតវើដម្ដងទៀតក្នុងវ័យ៣៤ឆ្នាំ។

ទន្ទឹមនឹងនេះដែរ លោក អ៊េតវើដ បាននិយាយទៅកាន់កំណត់ត្រាពិភពលោក Guinness ថា៖

ខ្ញុំប្រើស្នាមញញឹមរបស់ខ្ញុំដើម្បីយកឈ្នះពិភពលោក! ខ្ញុំតែងតែចែករំលែកស្នាមញញឹមដ៏ធំធេងរបស់ខ្ញុំទៅកាន់មនុស្សគ្រប់ៗគ្នា។ នេះហើយជាភាពទាក់ទាញរបស់ខ្ញុំ។ ហើយអ្វីៗគ្រប់យ៉ាងគឺអាចសម្រេចបាន មិនមែនពឹងផ្អែកទៅលើទំហំ ឬកម្ពស់ឡើយ។ ទំហំខ្លួនតូចមែន តែបេះដូងធំ!

សម្ដីរបស់លោក អ៊េតវើដ

គួរឲ្យដឹងដែរថា លោក អ៊េតវើដ បានកើតក្នុងឆ្នាំ១៩៨៦ ដោយដំបូងឡើយ គាត់បានលូតលាស់ដូចក្មេងដទៃទៀតអីចឹងដែរ។ តែនៅពេលគាត់អាយុឆ្នាំ ការលូតលាស់មានភាពមិនប្រក្រតីដូចមុនទេ។ ឪពុកម្ដាយរបស់គាត់ បានស្វែងរកការព្យាបាលតាមបែបវេជ្ជសាស្ត្រ តែរយៈ២០ឆ្នាំក្រោយមក ទើបគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺក្រពេញទីរ៉ូអុីតធ្ងន់ធ្ងរ។ ហើយនេះជាហេតុដែលជះឥទ្ធិពលខ្លាំងទៅលើការលូតលាស់របស់គាត់៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក អ៊េតវើដ នីណូ ហឺនេនដេស និងវិញ្ញាបនបត្រ Guinness
  លោក អ៊េតវើដ នីណូ ហឺនេនដេស និងវិញ្ញាបនបត្រ Guinness
  លោក អ៊េតវើដ នីណូ ហឺនេនដេស និងវិញ្ញាបនបត្រ Guinness
  លោក អ៊េតវើដ នីណូ ហឺនេនដេស និងវិញ្ញាបនបត្រ Guinness
លោក អ៊េតវើដ នីណូ ហឺនេនដេស
លោក អ៊េតវើដ នីណូ ហឺនេនដេស
លោក អ៊េតវើដ នីណូ ហឺនេនដេស
លោក អ៊េតវើដ នីណូ ហឺនេនដេស
លោក អ៊េតវើដ នីណូ ហឺនេនដេស
លោក អ៊េតវើដ នីណូ ហឺនេនដេស
លោក អ៊េតវើដ នីណូ ហឺនេនដេស
លោក អ៊េតវើដ នីណូ ហឺនេនដេស
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T