ក្រោយពីករណីឆ្លងថ្មីចាប់ផ្ដើមរើឡើងវិញ ទីក្រុងវូហានត្រៀមធ្វើតេស្ដ ប្រជាជនរបស់ខ្លួន ចំនួន១១លាននាក់ទាំងអស់

//s5.kh1.co/27/2782101a3002f6dcdd719b34806eca60bf9cbc02.jpg
សង្គម

 ១៣-ឧសភា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

ផែនការនេះហាក់ដូចជាស្ថិតនៅក្នុងដំណាក់កាលដំបូង ដោយគ្រប់សង្កាត់ទាំងអស់ក្នុងទីក្រុងវូហាន បានប្រាប់ឲ្យបញ្ជូនព័ត៌មានលម្អិត អំពីវិធីដែលការធ្វើតេស្តអាចត្រូវបានធ្វើឡើង ក្នុងរយៈពេល១០ថ្ងៃ។

ចិន៖ ទីក្រុងវូហានរបស់ប្រទេសចិនកំពុងរៀបចំផែនការធ្វើតេស្ដប្រជាជន ចំនួន១១លាននាក់របស់ខ្លួន ចំពោះជំងឺកូវីដ-១៩ នេះបើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ ផែនការនេះហាក់ដូចជាស្ថិតនៅក្នុងដំណាក់កាលដំបូង ដោយគ្រប់សង្កាត់ទាំងអស់ក្នុងទីក្រុងវូហាន បានប្រាប់ឲ្យបញ្ជូនព័ត៌មានលម្អិត អំពីវិធីដែលការធ្វើតេស្តអាចត្រូវបានធ្វើឡើង ក្នុងរយៈពេល១០ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាកើតឡើងបន្ទាប់ពីទីក្រុងវូហាន បានកត់ត្រាករណីឆ្លងថ្មីចំនួន៦ នៅចុងសប្ដាហ៍។ មុននេះបន្តិច វាមិនមានករណីឆ្លងថ្មី ចាប់តាំងពីថ្ងៃទី៣​ ខែមេសា។ វូហានដែលស្ថិតនៅក្នុងការបិទទីក្រុងយ៉ាងតឹងរឹង អស់រយៈពេល១១សប្ដាហ៍ បានចាប់ផ្ដើមបើកដំណើរការជាថ្មី នៅថ្ងៃទី៨ ខែមេសា។

ទីក្រុងវូហានមានប្រជាជនចំនួន១១លាននាក់ ដែលច្រើនជាងទីក្រុងមួយចំនួន ដូចជាទីក្រុងឡុងដ៍
ទីក្រុងវូហានមានប្រជាជនចំនួន១១លាននាក់ ដែលច្រើនជាងទីក្រុងមួយចំនួន ដូចជាទីក្រុងឡុងដ៍

មួយរយៈនេះ វាហាក់ដូចជាវិលទៅរកភាពប្រក្រតី ដោយសាលារៀនបានបើកដំណើរការវិញ អាជីវកម្មបានលេចចេញជាបណ្ដើរៗ ហើយការដឹកជញ្ជូនសាធារណៈបានចាប់ផ្ដើមដំណើរការឡើងវិញ។ ប៉ុន្ដែការលេចចេញបណ្ដុំករណីឆ្លងថ្មី ដែលស្ថិតនៅកន្លែងតែមួយ អាចនឹងគំរាមកំហែងដល់ការវិលទៅភាពប្រក្រតីវិញ។

មួយរយៈនេះ​ សភាពក្នុងទីក្រុងវូហានហាក់ដូចជា វិលទៅរកភាពប្រក្រតី
មួយរយៈនេះ​ សភាពក្នុងទីក្រុងវូហានហាក់ដូចជា វិលទៅរកភាពប្រក្រតី

យ៉ាងណាមិញ គ្រប់សង្កាត់ទាំងអស់នៅក្នុងទីក្រុងវូហាន ត្រូវទទួលខុសត្រូវចំពោះផែនការផ្ទាល់របស់ខ្លួន ដោយផ្អែកលើទំហំប្រជាជនរបស់ពួកគេ និងថាតើបច្ចុប្បន្ននេះ មានការផ្ទុះឡើងយ៉ាងសកម្ម នៅក្នុងសង្កាត់ដែរឬទេ។ ឯកសារដែលសំដៅលើផែនការធ្វើតេស្ដ «ការប្រយុទ្ធប្រឆាំង១០ថ្ងៃ» ក៏និយាយដែរថា មនុស្សចាស់និងសហគមន៍ដែលមានប្រជាជនច្រើន គួរតែផ្ដល់អាទិភាព នៅពេលនិយាយដល់ការធ្វើតេស្ដ។

ទោះជាយ៉ាងណា មន្ត្រីសុខាភិបាលជាន់ខ្ពស់ជាច្រើនរូប ដែលដកស្រង់សម្ដីដោយកាសែត Global Times បានបង្ហាញថា ការធ្វើតេស្ដទីក្រុងទាំងមូលមិនមានភាពងាយស្រួល និងចំណាយច្រើន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៧ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T