កាលពីពេលថ្មីៗនេះ បុរស២នាក់ដែលជាអ្នក រស់នៅក្នុងទីក្រុង Chengdu ខេត្ដ Sichuan ប្រទេសចិន បានបញ្ចេញកាយវិការស្រើបស្រាល ទៅលើរូបសំណាកដែលគេដាក់បញ្ឈរនៅ លើផ្លូវ Chunxi ដែលធ្វើឲ្យអ្នកដំណើរ មិនអាចទទួលយកនូវ សកម្មភាពរបស់បុរសទាំងនេះបានឡើយ។

យោងទៅតាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា បុរសទាំងនេះត្រូវបានគេដាក់ រហស្សនាមថាជាព្រាននារីលី ដែលបានបញ្ចេញសកម្មភាពមិនខ្មាស់អៀនជាច្រើន។ នៅក្នុងនោះ បុរស២នាក់នេះបានកាន់ និងស្ទាប គ្រប់ចំនុចសំខាន់ទៅលើរូបសំណាកស្រីនេះ យ៉ាងហោចណាស់ ១០នាទី ដូចជា បុរសម្នាក់ក្នុងចំណោមនោះបានថើបមាត់ រូបសំណាកស្រីនោះ និងប្រើដៃកាន់ដើមទ្រូងរបស់នារីសំណាកនោះទៀត។

យ៉ាងណាមិញ បុរសនេះត្រូវបានអ្នកដំណើរនេះថតរូបទុក និងធ្វើការចែកចាយគ្រប់ទីកន្លែង ជាពិសេសនារីភេទ ព្រោះបុរសនេះអាចមានថ្ងៃមួយដែល ហ៊ានធ្វើបែបនេះទៅលើមនុស្សស្រីពិតប្រាកដ។

តើប្រិយមិត្ដយល់យ៉ាងណា?





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]