អាហារទាំងនេះ អ្នកឈឺក្រពះគួរតម បើមិនចង់ប៉ះពាល់កាន់តែខ្លាំង!

//s5.kh1.co/88/88011a9d94b6e54c415716f5e1ec93281bf2c5ae.jpg
នារី

 ១៣-ឧសភា-២០២០ ៧ព្រឹក · ៤ ឆ្នាំមុន

អ្នក​ដែល​មាន​បញ្ហា​ក្រពះ​ហើយ គួរ​ប្រយ័ត្ន​នឹង​ចំណី​អាហារ​ដែល​ញ៉ាំ​ចូល​ខ្លួន​បន្តិច។

សម័យ​នេះ​ មនុស្សភាគ​ច្រើន​មិន​ថា ក្មេង ឬ​ចាស់ សុទ្ធ​តែ​មាន​បញ្ហា​ឈឺ​ក្រពះ ស្ទើរ​តែ​គ្រប់​គ្នា។ បញ្ហា​ក្រពះ អាច​បណ្តាល​មក​ពី​របៀប​រស់​នៅ​ក្នុង​សម័យ​មមាញឹក​នេះ  ឬ​ញ៉ាំ​អាហារ​ផ្តេស​ផ្តាស ប្រសិន​បើ​មាន​បញ្ហា​ក្រពះ​ហើយ គួរ​តម​ចំណីអាហារ​បន្តិច បើ​មិន​ចង់​មាន​បញ្ហា​ធ្ងន់​ធ្ងរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯក​ទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មាន​បញ្ហា​ក្រពះ​ហើយ គួរ​ប្រយ័ត្ន​នឹង​ចំណី​អាហារ​ដែល​ញ៉ាំ​ចូល​ខ្លួន​បន្តិច ព្រោះ​កាល​ណា​បើ​ញ៉ាំ​ផ្តេស​ផ្តាស អាច​ប៉ះ​ពាល់​ដល់​ក្រពះ​របស់​យើង​កាន់​តែ​ខ្លាំង។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្រពះ គួរ​តម​ប្រភេទ​អាហារ​មួយ​ចំនួន​ដូច​ជា៖

– ស្រា
– អាហារ​​ផ្អាប់
– គ្រឿង​ការី
– អាហារ​មាន​ជាតិ​ហឹរ ជូរ
– បារី។

អាហារ​ខាង​លើ​ទាំង​អស់​នេះ​ហើយ ដែល​អ្នក​មាន​បញ្ហា​ក្រពះ​គួរ​តម​ឲ្យ​បាន​ដិត​ដល់ ព្រោះ​កាល​ណា​បើ​មាន​តែ​បន្ត​ញ៉ាំ​អាហារ​ទាំង​នេះ​នៅ​ពេល​ក្រពះ​ឈឺ វា​អាច​បណ្តាល​ឲ្យ​ទៅ​ជាដំបោះក្រពះ ឬ​បើ​ធ្ងន់​ធ្ងរ​ខ្លាំងអាច​កើត​ជាជំងឺមហារីកក្រពះ​ក៏​ថា​បាន។ ​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T