ក្រុមហ៊ុន Razer នឹងដាក់ម៉ាស៊ីនចែកម៉ាស់ឥតគិតថ្លៃចំនួន៥លានម៉ាស់ដល់ប្រជាជនសិង្ហបុរី

//s5.kh1.co/cf/cf3d22060c08d986c0d5b5b62e50ebe255a3cbfe.png
សង្គម

 ១៣-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុនបច្ចេកវិទ្យា Razer នឹងចែកជូនម៉ាស់ដោយឥតគិតថ្លៃដល់ប្រជាជនសិង្ហបុរីទាំងអស់ដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅ ដោយអាចយកបានដោយម៉ាស៊ីនស្វ័យប្រវត្តិ នៅទូទាំងប្រទេស។

សិង្ហបុរី៖ ក្រុមហ៊ុនបច្ចេកវិទ្យា Razer នឹងចែកជូនម៉ាស់ដោយឥតគិតថ្លៃដល់ប្រជាជនសិង្ហបុរីទាំងអស់ដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅ ដោយអាចយកបានដោយម៉ាស៊ីនស្វ័យប្រវត្តិ (Vending Machine) នៅទូទាំងប្រទេស នេះជាការលើកឡើងរបស់ក្រុមហ៊ុនកាលពីថ្ងៃចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉ាស៊ីនស្វ័យប្រវត្តិចំនួន ២០​នឹងដាក់ដំណើរការយុទ្ធនាការនេះនៅទូទាំងប្រទេសសិង្ហបុរី ដែលមាននៅក្នុងផ្សារទំនើបទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Frasers Property Retail និងការិយាល័យធ្វើការរួមគ្នា JustCo។ 

ក្រុមហ៊ុនរំពឹងថានឹងមានម៉ាស់ចំនួនប្រមាណ៥លានម៉ាស់ ដែលនឹងត្រូវចែកជូនដល់ប្រជាជន ហើយក៏សង្ឃឹមថាគម្រោងមួយនេះនឹងអាចជួយសម្រួលដល់គម្រោងរបស់រាជរដ្ឋាភិបាលសិង្ហបុរីក្នុងការជំរុញឱ្យមានការចែកជូនម៉ាស់ដែលអាចប្រើប្រាស់ឡើងវិញបានច្រើនដង។ 

លោក  Lee Li Meng នាយកគោលការរបស់ក្រុមហ៊ុន Razer បានលើកឡើងថា៖ យើងតែងតែធ្លាប់មានពេលខ្លះចេញពីផ្ទះហើយទើបនឹកឃើញថាភ្លេចពាក់ម៉ាស់ ទើបពួកយើងគិតថាគម្រោងមួយនេះនឹងជួយដល់អ្នកទាំងអស់គ្នាឱ្យប្រាកដថា មានសុវត្ថិភាពពេលធ្វើដំណើរមកខាងក្រៅ។​

ការស្កែនQR Codeយកម៉ាស់
ការស្កែនQR Codeយកម៉ាស់

ដើម្បីយកម៉ាស់ចេញពីម៉ាស៊ីននោះបាន ប្រជាជនទាំងអស់ត្រូវចុះឈ្មោះក្នុងកម្មវិធីទូរស័ព្ទដៃមួយដែលមានឈ្មោះថា Razer Pay ដើម្បីកំណត់អត្តសញ្ញាណរបស់ពួកគេ។ 

នៅពេលដែលការចាប់ផ្ដើមគម្រោងសាកល្បងនៅប៉ុន្មានថ្ងៃខាងមុខនេះ កម្មវិធីទូរស័ព្ទនោះនឹងចេញជា QR coupon code ដែលមានសុពលភាពរយៈពេល៣ខែ សម្រាប់ស្កែនពេលដែលទៅបើកម៉ាស់ម្ដងៗ។ 

ម៉ាស៊ីនចែកម៉ាស់ទាំងអស់នឹងត្រូវបានតម្លើងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១ ខែមិថុនា មុនពេលដែលវិធានការរឹតបន្តឹងរបស់រដ្ឋាភិបាល "Circuit Breaker" ត្រូវបានដកចេញវិញ។​ 

ម៉ាស៊ីនចែកម៉ាស់ដោយស្វ័យប្រវត្តិ
ម៉ាស៊ីនចែកម៉ាស់ដោយស្វ័យប្រវត្តិ

Razer បានបញ្ជាក់ទៀតថា ការអនុវត្តនឹងត្រូវធ្វើជាដំណាក់កាល ដើម្បីគោរពទៅតាមគោលការរក្សាគម្លាតសង្គម​ ដោយអ្នកប្រើប្រាស់នឹងទទួលបានកូដសម្រាប់បើកយកម៉ាស់ម្ដងមួយៗ។​ 

លោក Lee បានបន្ថែមទៀតថាដំណាក់កាលនៃការយកម៉ាស់នឹងចំណាយពេលតិចបំផុត ដោយសារ តែវាត្រូវបានចែកដោយម៉ាស៊ីនស្វ័យប្រវត្តិ។ យ៉ាងណាមិញយើងនៅតែលើកទឹកចិត្តដល់ប្រជាជនទាំងអស់កុំឈរតម្រង់ជួរចាំយកម៉ាស់អី បើសិនជាឃើញមានមនុស្សច្រើនកំពុងតែយកវា ដោយចាំត្រលប់មកវិញនៅពេលក្រោយដែលមានមនុស្សតិច៕

ម៉ាស៊ីនចែកម៉ាស់ដោយស្វ័យប្រវត្តិ
ម៉ាស៊ីនចែកម៉ាស់ដោយស្វ័យប្រវត្តិ

ប្រភពCNA

Piseth
Piseth (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T