ដឹងតែកប់ហើយ! ល្បីថា iPhone ចេញនៅឆ្នាំនេះ នឹងមានអេក្រង់ ដែលមានល្បឿន refresh rate រហូតដល់ 120Hz

//s5.kh1.co/57/57e67e7716f41226578e0beedb104d400c5a9747.jpg
បច្ចេកវិទ្យា

 ១២-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អេក្រង់ដែលមានល្បឿន refresh rate កាន់តែខ្ពស់ នឹងជួយឲ្យការបង្ហាញលើអេក្រង់ មានអារម្មណ៍រលូន និងឆ្លើយតបកាន់តែរហ័ស។

បរទេស៖ ក្រុមហ៊ុន Apple ប្រហែលជាបំពាក់មុខងារមួយចំនួន តាមពាក្យចចាមអារ៉ាមនាពេលកន្លងមក ជាមួយនឹងអេក្រង់ដែលមានល្បឿន refresh rate កាន់តែខ្ពស់ ហើយវានឹងជួយឲ្យការបង្ហាញលើអេក្រង់ មានអារម្មណ៍រលូន និងឆ្លើយតបកាន់តែរហ័ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍និយាយថា iPhone ស៊េរីតម្លៃថ្លៃរបស់ Apple ដែលត្រូវបានគេរាយការណ៍ថា មានឈ្មោះ iPhone 12 Pro និង iPhone 12 Pro Max អាចនឹងភ្ជាប់មកជាមួយនូវអេក្រង់ ដែលមានល្បឿន refresh rate រហូតដល់ 120Hz។ ស្មាតហ្វូនភាគច្រើនដំណើរការជាធម្មតា ក្នុងល្បឿន refresh rate 60Hz។

ចំពោះ iPhone ម៉ូឌែលតម្លៃថោក ត្រូវបានគេគិតថា មិនមានភ្ជាប់មកជាមួយលក្ខណៈពិសេស ដូចម៉ូឌែលតម្លៃថ្លៃខាងលើនោះទេ ទោះជាយ៉ាងណាគេប៉ាន់ស្មានថា គ្រប់ម៉ូឌែលចុងក្រោយទាំងអស់របស់ iPhone នឹងមានអេក្រង់ប្រភេទ OLED។

រូបតំណាង iPhone 12
រូបតំណាង iPhone 12

ការផ្លាស់ប្ដូរជាមួយអេក្រង់ដែលមានល្បឿន refresh rate កាន់តែខ្ពស់បែបនេះ ក្លាយជារឿងសាមញ្ញទៅហើយ នៅលើឧបករណ៍ Android ដែលជាដៃគូប្រជែងរបស់ Apple។ ត្រកូល Galaxy S20 របស់ក្រុមហ៊ុនសាមសុង មានភ្ជាប់មុខងារល្បឿន refresh rate 120Hz ដូចគ្នានឹង OnePlus 8 Pro ដែរ។ បន្ថែមពីនេះ ប្រភេទទូរសព្ទសម្រាប់អ្នកចូលចិត្តលេងហ្គេម របស់ក្រុមហ៊ុន Asus និង Razer ក៏មានបំពាក់នូវល្បឿន refresh rate 120Hz ផងដែរ។​

ជាធម្មតា ក្រុមហ៊ុន Apple តែងតែប្រកាសចេញ iPhone ជំនាន់ចុងក្រោយរបស់ខ្លួន ក្នុងខែកញ្ញា ប៉ុន្ដែសម្រាប់ឆ្នាំនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើ Apple នៅតែប្រកាន់ខ្ជាប់ពេលវេលាដដែល ឬមានការពន្យារពេល៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T