ស្វាមីបារម្ភមិនស្ទើរ! នៅសុខៗ គង់ សុជាតិ ឈឺដល់ថ្នាក់ចូលមន្ទីរពេទ្យ

//s5.kh1.co/bd/bd8f66f3258410268ae6b287dc73a73c53263e9e.jpg
តារា & កម្សាន្ដ

 ១២-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ ស្រាប់តែមានរឿងភ្ញាក់ផ្អើល ដោយនៅសុខៗ លោក ជា វិបុល បានបង្ហើបដំណឹងថា ភរិយារបសលោក ដែលជា ពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាង គង់ សុជាតិ កំពុងតែឈឺ និងត្រូវសម្រាកនៅមន្ទីរពេទ្យ។

ភ្នំពេញ៖ ទោះបីជាប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ថែមទាំងមានសិស្សប្អូនស្រករក្រោយដែលពោរពេញដោយសមត្ថភាពជាច្រើននាក់ក៏ដោយ តែពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាង គង់ សុជាតិ នៅតែទទួលបានប្រជាប្រិយ និងការគាំទ្រពីទស្សនិកជន ជាពិសេស បច្ចុប្បន្ន នាងថែមទាំងមានភាពមមាញឹក នៅក្នុងការងារសិល្បៈ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែថ្មីៗនេះ ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើល ចំពោះពិធីការិនីរូបនេះ ដោយពិធីករ លោក ជា វិបុល ដែលជាស្វាមីរបស់នាង បានបង្ហោះសារ ព្រមទាំងរូបភាព​នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានរៀបរាប់ថា ភរិយារបស់ខ្លួនកំពុងតែឈឺ ត្រូវសម្រាលនៅមន្ទីរពេទ្យ ។

យ៉ាងណាមិញ នៅក្នុងការបង្ហោះនេះ លោក មិនបានបញ្ជាក់ថា អ្នកនាង គង់ សុជាតិ មានជំងឺអ្វីឲ្យប្រាកដនោះឡើយ ប៉ុន្តែ ក្រោយពីបានជ្រាបដំណឹងបែបនេះ បណ្ដាហ្វេនៗជាច្រើន បានចូលមកសម្ដែងក្ដីបារម្មណ៍ ព្រមទាំងជូនពរឲ្យនាង ឆាប់ជាសះស្បើយ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង​ គង់ សុជាតិ 
អ្នកនាង​ គង់ សុជាតិ 
អ្នកនាង​ គង់ សុជាតិ 
អ្នកនាង​ គង់ សុជាតិ 
លោក ជា វិបុល
លោក ជា វិបុល
អ្នកនាង​ គង់ សុជាតិ និង ស្វាមី
អ្នកនាង​ គង់ សុជាតិ និង ស្វាមី
អ្នកនាង​ គង់ សុជាតិ និង ស្វាមី
អ្នកនាង​ គង់ សុជាតិ និង ស្វាមី
លោក​ ជា វិបុល និង អ្នកនាង គង់ សុជាតិ
លោក​ ជា វិបុល និង អ្នកនាង គង់ សុជាតិ
រូបភាព ដែល អ្នកនាង គង់ សុជាតិ គេងឈឺនៅមន្ទីពេទ្យ
រូបភាព ដែល អ្នកនាង គង់ សុជាតិ គេងឈឺនៅមន្ទីពេទ្យ
សាររបស់លោក ជា វិបុល
សាររបស់លោក ជា វិបុល
គង់ សុជាតិជា វិបុល
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T