អ្នកណាមិនស្នេហ៍! បើសូម្បីពេល ស្តេឡា តែងខ្លួនសុភាពៗ​ ក៏កាន់តែស្អាតខ្លាំង

//s5.kh1.co/51/516eb9d4e7d9e486f16f0ffccfd570f04c4621c5.jpg
តារា & កម្សាន្ដ

 ១២-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មិនត្រឹមតែមានប្រជាប្រិយភាពនោះទេ តែ ស្តេឡា មានទាំងរូបសម្រស់ស្អាតគួរឲ្យទាក់ភ្នែក ជាពិសេស ពេលផាត់មុខបែបស្រាលស្រទន់បែបនេះកាន់តែមានមន្តស្នេហ៍ជាងមុនទៅទៀត។

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាស្រីវ័យក្មេង កញ្ញា ស្តេឡា កំពុងទទួលបានការចាប់អារម្មណ៍ពីមិត្តៗយុវវ័យខ្លាំង ទៅលើរូបសម្រស់របស់នាងក្នុងពេលបច្ចុប្បន្ន។ ដោយនាង​ មិនត្រឹមតែមានសមត្ថភាពមួយមុខប៉ុណ្ណោះទេ តែបើនិយាយពីមុខមាត់វិញពិតជាស្រស់សោភា ហើយថែមទាំងឃ្យូតទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបី នាងមានមុខមាត់ស្អាតហើយក៏ពិតមែន តែបើងាកទៅមើលពីការរៀបចំខ្លួននាងវិញក៏មិនធម្មតា ឃើញថានាងស្លៀកអ្វីក៏សាកសម ទោះស្លៀកបែបសាមញ្ញ ឬ បែបឃ្យូត ក៏នៅតែលេចធ្លោស្រស់ស្អាតដដែល។ ជាពិសេស នាង​តែងតែ បង្ហាញពីរូបសម្រស់នាង ក្នុងបណ្ដាញសង្គមម្ដងៗ មានអ្នកលាន់មាត់សរសើរនាងគ្រប់គ្នា។

ជាក់ស្ដែង អ្វីដែលគួរឲ្យចាប់អារម្មណ៍លើតារាស្រូបរូបនេះ ជាងពេលមុនៗនោះ គឺនាងបានផាត់មុខ និងលេងខ្លួនបែបស្រាលៗ និង សុភាព ឃើញថា នាងកាន់តែមានមន្តស្នេហ៍ជាងមុន។ មិនតែប៉ុណ្ណោះ ធ្វើឲ្យអ្នកគាំទ្របាក់ចិត្ត លើរូបនាងមិនតិចនាក់នោះទេ ដោយសារសម្រស់ថ្មីប្លែក បែបស្រទន់បែបនេះ៕

ប្រភព៖ Nick Nick Make Up

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
  កញ្ញា ស្តេឡា
ស្តេឡា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T