មិនមែនលំៗទេណា! ផ្ទះធ្វើមិនបានប៉ុន្មាន ដេននី ក្វាន់ សង់ម៉ូតែល មុខផ្ទះយ៉ាងធំ កប់ខ្លាំង

//s5.kh1.co/d0/d027ca371d642296fcc9a060ecca581143d83e95.jpg
តារា & កម្សាន្ដ

 ១២-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រោយជោគជ័យលើមុខជំនួញ ជីវិត ដេននី ក្វាន់ កាន់តែឡូយឆាយជាងមុន ជាពិសេសមានផ្ទះធំស្កឹមស្កៃ តែថ្មីៗនេះនាងក៏កំពុងសាងសង់ម៉ូតែលបន្តទៀតផង។

ព្រះវិហារ៖ កាលពីពេលលថ្មីៗនេះ តារាស្រីសាច់សខ្ចី កញ្ញា ដេននី ក្វាន់ ទើបតែបង្ហាញ និង ធ្វើពិធីឡើងគេហដ្ឋានក្នុងក្ដីស្រមៃ ដែលមានតម្លៃថ្លៃកប់ពពក ដោយផ្ទះរបស់នាងពិតជា ធំស្កឹមស្កៃគួរឲ្យចង់រស់នៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកគេហដ្ឋាន ដែលទើបនឹងឡើងហើយថ្មីៗនេះ គឺនាងបានរចនាម៉ូតយ៉ាងស្រស់ស្អាត និង ល្អឥតខ្ចោះតែម្ដង។ ជាពិសេស ផ្ទះថ្មីឡើងមិនបានប៉ុន្មានផង នាងក៏បានបង្ហាញម៉ូតគម្រោងផ្ទះថ្មីមួយទៀត ដែលចង់សាងសង់បន្តនៅថ្ងៃខាងមុខ ហើយម៉ូតផ្ទះថ្មីនេះ មិនមែនជាប្រភេទផ្ទះឈើដូចផ្ទះមុននោះឡើយ។

ជាក់ស្ដែង តារាស្រីរូបនេះក៏ធ្លាប់បង្ហើបប្រាប់ និង បង្ហាញប្លង់គម្រោងសាងសង់ ម៉ូតែលឲ្យមហាជនបានឃើញផងដែរ ដោយ ម៉ូតែលដែលនាងចង់សាងសង់គឺនៅ ក្នុងបរិវេណផ្ទះឈើទើបតែឡើងហើយថ្មីនេះ។ ក្រោយបង្ហោញគម្រោងមិនបានប៉ុន្មានផង ស្រាប់តែមុននេះបន្តិចនាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ពីសកម្មភាពកំពុងសាងសង់ ម៉ូតែល ថ្មីរបស់នាង បើទោះបី ទើបតែចាប់ផ្ដើមចាក់គ្រឹះ ក៏មើលដឹងទៅហើយថា ធំស្កឹមស្កៃប៉ុណ្ណា៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី​ ក្វាន់
  កញ្ញា ដេននី​ ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  ម៉ូតែលកំពុងសាងសង់ របស់កញ្ញា ដេននី ក្វាន់
  ម៉ូតែលកំពុងសាងសង់ របស់កញ្ញា ដេននី ក្វាន់
ដេននី ក្វាន់
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T