ត្រូវ​ដឹង ក្មេង​ខ្វះជាតិ​ទឹក​មាន​អី​សម្គាល់?

//s5.kh1.co/92/92a2b49cd544b0bf9fa28327004910359fc1bb02.jpg
នារី

 ១២-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កូន​ក្មេង​មិន​ដូច​មនុស្ស​ធំទេ ក្តៅ​ពិបាក​ទ្រាំ​បែប​នេះ ងាយ​នឹង​ខ្វះជាតិ​ទឹក​បំផុត ម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​មូលហេតុ រោគសញ្ញា និង​វិធី​បង្ការ។

កូន​ក្មេង​មិន​ដូច​មនុស្ស​ធំទេ ក្តៅ​ពិបាក​ទ្រាំ​បែប​នេះ ងាយ​នឹង​ខ្វះជាតិ​ទឹក​បំផុត ម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​មូលហេតុ រោគសញ្ញា និង​វិធី​បង្ការ ​ទើប​អាច​ជួយ​កូន​យើង​បាន​ទាន់​ពេលវេលា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- មូលហេតុ និងសញ្ញា​នៃ​ការខ្វះជាតិ​ទឹក

មាន​មូលហេតុ​ច្រើន​ដែល​បណ្តាលឲ្យ​កូន​ក្មេង​ខ្វះ​ជាតិ​ទឹកដែលយើងអាចបែងចែកជា កម្រិត ស្រាល មធ្យម និងធ្ងន់ធ្ងរ។ ក្នុង​​នោះ​​មាន​ការ​ឡើង​កម្តៅ​ខ្លាំង ក្មេងៗ​​ញ៉ាំ​អី​ខុស​ធ្វើ​ឲ្យ​រាករូស ឬ​ក្អួត ញ៉ាំ​ទឹក​តិច​ឆ្លង​មេរោគ ​ជា​ដើម នេះបើ​តាម​ការ​ឲ្យ​ដឹង​​ពី​​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ។

យើង​អាច​សម្គាល់​ក្មេងៗ​ខ្វះ​ជាតិទឹក​តាម​រយៈ​រោគសញ្ញា​មួយ​ចំនួន​ខាងក្រោមនេះ​៖

– នោម​តិច​ខុស​ធម្មតា
– ស្ងួត​ស្បែក និង​បបូរមាត់
– ទល់លាមក
– ស្រេក​ទឹក​ញឹកញាប់
– អស់កម្លាំងល្ហិតល្ហៃ
– ងងុយគេង
– ឈឺក្បាល វិលមុខ
– ភ្នែកខូង។

២- ធ្វើ​ដូចម្តេច​បើ​កូន​ខ្វះ​ជាតិទឹក

ត្រូវ​បំពេញជាតិ​ទឹក​ភ្លាមៗ ដោយ​ឲ្យកូន​ញ៉ាំ​ទឹក​ស្អាត ទឹកអូរ៉ាលីត និង​ពពួក​ផ្លែឈើ​ដែល​សម្បូរជាតិ​ទឹក ដូចជា ក្រូច ឪឡឹក ត្រសក់ ល្ហុងជាដើម ហាម​ដាច់ខាត​កុំ​ឲ្យ​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ​ដែល​សម្បូរ​ជាតិស្ករ និង​ហ្គាស។ ក្នុង​ករណីក្មេង​តូចៗ​ខ្វះ​ជាតិទឹក​ធ្ងន់ធ្ងរ​អាច​គ្រោះថ្នាក់​ដល់​ជីវិត ត្រូវ​ប្រញាប់​នាំ​ទៅ​ជួប​គ្រូពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T