ភ្នំពេញ ៖ ម្ចាស់ផ្ទះជាន់ទី១ មួយរូបបាន ធ្វើការសាងសង់ផ្ទះ នៅជាន់ទី២បន្ថែម ទៀត បង្កឱ្យមានការព្រួយបារម្ភពីអ្នករស់ នៅផ្ទះខាងក្រោម ខណៈសំណង់សង់ថែម ខាងលើនេះ ក្រៅតែពីគ្មានច្បាប់អនុញ្ញាត ឱ្យសាងសង់ហើយ គឺសង់នៅពីលើសំណង់ ចាស់ដែលគ្មាន គ្រឹះរឹងមាំថែមទៀត ។ មិន តែប៉ុណ្ណោះ ពេលមានបណ្ដឹង អាជ្ញាធរចុះ ទៅធ្វើការហាមឃាត់ គឺម្ចាស់សំណង់ផ្អាក តែមួយភ្លែត ហើយបន្ដធ្វើការសាងសង់ ដដែល។

រឿងក្ដីការសាងសង់ សំណង់ពីលើផ្ទះ ចាស់ នាំឱ្យអ្នករស់នៅខាងក្រោមមានការ ព្រួយបារម្ភ ខ្លាចបាក់រលំខាងលើនេះគឺស្ថិត នៅទីតាំងផ្ទះចាស់លេខ ៧៤ ផ្លូវលេខ ៤៥៦  ក្រុមទី៨ ភូមិទី២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ចំណែក សំណង់ដែលលបលួចសង់ល្មើសច្បាប់ខាង លើនេះ ត្រូវបានគេស្គាល់ឈ្មោះ ជ្រិន ស៊ីម រស់នៅជាន់ទី១ ភូមិគ្រឹះចាស់ខាងលើ ។ ដោយឡែកដើមបណ្ដឹង ដែលកើតទុក្ខមិន សុខចិត្ដ ចំពោះការសាងសង់ខាងលើនេះ មានឈ្មោះ ឌុក រ៉ានី ជាម្ចាស់ផ្ទះជាន់ខាង ក្រោម (ផ្ទះលេខ ៧៤ Eo )។

យោងតាមពាក្យបណ្ដឹង ដែលម្ចាស់ផ្ទះ ខាងក្រោមប្ដឹងចូលទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ  កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៣ កន្លង ទៅនេះ បានសំណូមពរសូមឱ្យចាត់វិធាន ការរាំងខ្ទប់ និងរុះរើលើការជួសជុល និង សាងសង់ផ្ទះបន្ថែមខាងលើនេះ ដោយសារ តែការសាងសង់គ្មានច្បាប់ ហើយសាងសង់ ថែមជាន់លើដំបូលផ្ទះវីឡាចាស់ នាំឱ្យមាន ការព្រួយបារម្ភ ពីការបាក់ស្រុតផ្ទះទាំងមូល ដោយសារតែដំបូលផ្ទះជាន់ទី១ មិនមាន ចាក់ប្លង់សេ ចាស់នោះទេ គ្រាន់តែប្រក់ដំបូល តែប៉ុណ្ណោះ តែត្រូវគេរុះដំបូលចេញ ហើយ ចាក់ប្លង់សេពីលើ ដែលជាការបន្ថែមទម្ងន់ រាប់តោនបន្ថែមទៅវិញ។ ក្នុងពាក្យបណ្ដឹង ខាងលើ គេឃើញប្រធានមន្ទីររៀបចំដែនដី រាជធានី ចារបញ្ជូនឱ្យមន្ដ្រីរបស់ខ្លួនចុះទៅ ផ្អាកជាបន្ទាន់ផងដែរ ។ ប៉ុន្ដែ ខណៈដែល មន្ដ្រីជំនាញ និងអាជ្ញាធរចុះទៅ ផ្អាកគឺម្ចាស់ សំណង់ផ្អាកបានតែមួយភ្លែត ពេលជំនាញ ទៅវិញបាត់ គេក៏ចាប់ផ្ដើមធ្វើការសាងសង់ វិញដដែល ដែលបច្ចុប្បន្ននេះស្ទើរតែសង់ ចង់រួចរាល់ទៅហើយ ។ ដូច្នេះក្នុងនាមភាគី រងគ្រោះ បានស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់វិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធិ ភាពផង បើមិនដូច្នោះទេ ថ្ងៃណាមួយអាច នឹងមានគ្រោះ មហយន្ដរាយ ដោយប្រការ ណាមួយជាមិនខាន ព្រោះតែការសាងសង់ គ្មានច្បាប់ មិនត្រឹមត្រូវតាមលក្ខណៈបច្ចេក ទេស ហើយសង់សំណង់ទម្ងន់រាប់តោនពី លើផ្ទះចាស់ថែមទៀត ។

ពាក់ព័ន្ធករណីខាងលើនេះ ដើមអម្ពិល មិនអាចធ្វើការទាក់ទង ដើម្បីសុំការបំភ្លឺពី ភាគីម្ចាស់សំណង់បានឡើយ ៕

Photo by DAP-News

ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]