អាជ្ញាធរ៖ ប្រាសាទ​កណ្ដាល​ស្រះ​ស្រង់ ដែល​បាន​បាក់​រលំ​រាប់​រយ​​ឆ្នាំ នឹង​លេច​រូប​រាង​ជាថ្មី​នៅចុងឆ្នាំនេះ

//s5.kh1.co/a2/a2220f5e286a0d332f8bb288dab117963965eeca.jpg
សង្គម

 ១២-ឧសភា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ស្រះស្រង់ និងប្រាសាទបន្ទាយក្ដី ទំនងជាត្រូវបាន​កសាង​ឡើងដំបូងគេបង្អស់ក្នុងចំណោមព្រះរាជសមិទ្ធផលនានារបស់​ព្រះបាទ​ជ័យ​វរ្ម័នទី៧ មុនការកសាង​ប្រាសាទ​តាព្រហ្ម នៅឆ្នាំ១១៨៦

តាមការផ្សាយជាផ្លូវការរបស់អាជ្ញាធរជាតិអប្សរា ស្រះស្រង់ និងប្រាសាទបន្ទាយក្ដី ទំនងជាត្រូវបាន​កសាង​ឡើងដំបូងគេបង្អស់ក្នុងចំណោមព្រះរាជសមិទ្ធផលនានារបស់ព្រះបាទជ័យវរ្ម័នទី៧ មុនការកសាង​ប្រាសាទ​តាព្រហ្ម នៅឆ្នាំ១១៨៦។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា

នៅកណ្ដាលស្រះស្រង់ក៏មានប្រាសាទតូចមួយដែរ ប៉ុន្តែប្រាសាទនោះត្រូវបានបាក់រលំជាច្រើនរយឆ្នាំមកហើយ។ មកដល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរាបានបើកការជួសជុលប្រាសាទនេះឡើងវិញ ដែលគ្រោងនឹងបញ្ចប់​ឲ្យបានរួចរាល់​​នៅចុងឆ្នាំ២០២០នេះ។

រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា

ជាការកត់សម្គាល់ នាពេលថ្មីៗនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបានរកឃើញបុរាណវត្ថុមួយ​ចំនួនពីការធ្វើ​កំណាយ​នៅក្រោមប្រាសាទកណ្ដាលស្រះស្រង់នេះ ក្នុងនោះរួមមាន ខ្វាតពណ៌ស ឬគ្រីស្ដាល់ជាច្រើនគ្រាប់ ចម្លាក់​ថ្មក្បាលនាគដ៏ធំមួយ ត្រីសូល៍ធ្វើអំពីលោហៈចំនួន ៤ ដែលមួយនៅមានរូបរាងល្អ និងមួយទៀតនៅសល់តែបំណែក​ចុងស្រួច​មួយចំហៀង។

គួរបញ្ជាក់ថា គេក៏បានធ្វើកំណាយរកឃើញចម្លាក់ថ្មរូបសត្វអណ្ដើក ២ ទៀតដែរ ខណៈក្រុមការងារកំពុងវិភាគ​ស្រាវជ្រាវ​រកអំណះអំណាងបន្ថែមអំពីប្រភព និងបុព្វហេតុនៃការបុរាណវត្ថុទាំងនេះ៕

រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T