លោក Michael Jackson គឺជាតារាចម្រៀងម្នាក់ដ៏ល្បី ដែលទទួលបានការគាំទ្រពី សំណាក់ទូរទស្សនិកជន ទូទាំងពិភពលោក ថែមទាំងបានឲ្យឈ្មោះគាត់ថាជា ស្ដេចចម្រៀងផប់ (King of PoP) ថែមទៀតផង។

លោក Michael Jackson ធ្លាប់ជាអ្នកតែងទំនុកច្រៀង អ្នកកំប្លែង អ្នករាំ អ្នកតែងបទភ្លេង អ្នកបង្ហាត់របាំ តារាសម្ដែង អ្នកជំនួញ អ្នកចម្រៀង និងអ្នកស្រលាញ់មនុស្សជាតិ ដែលមានឈ្មោះកាត់ថា MJ គឺជាតារាចម្រៀងម្នាក់ដ៏ជោគជ័យបំផុត និងបានកត់ត្រាចូលក្នុង កំណត់ត្រាពិភពលោក Guness World Records ថែមទៀតផង តែគាត់បានស្លាប់កាលពីឆ្នាំ ២០០៩បាត់ទៅហើយ។ ក្រោយពីគាត់បានស្លាប់បាត់ គឺបានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ច្រើន ដូចជាកេរ្តិ៍ឈ្មោះ បទចម្រៀង និងក្បាច់រាំដែលមនុស្សជាច្រើនចូលចិត្ត និងធ្វើត្រាប់តាម។

យ៉ាងណាមិញ កាលពីពេលថ្មីនេះ គេបានឃើញតារាចម្រៀងស្រីមួយចំនួន ដូចជាអ្នកនាង Rihanna ក៏បានយកក្បាច់រាំរបស់លោកលោក MJ មករាំផងដែរ តែកាយវិការរបស់ពួកគេ ពេលដែលរាំក្បាច់យកដៃចាប់ខោ បានធ្វើឲ្យទស្សនិកជនមួយចំនួន មានការមិនពេញចិត្ត ព្រោះកាយវិការនេះមិនសមនឹងមនុស្សស្រី។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? ខាងក្រោមនេះគឺរូបភាពរបស់ តារាចម្រៀង Rihanna ដែលបានសម្ដែងនៅលើឆាក Jacko ទីក្រុង LA ប្រទេសអាមេរិក រួមទាំងរូបភាពតារាចម្រៀងស្រីមួយចំនួនទៀតផងដែរ៖























កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]