ដល់ក! សូម្បីតែកៅអីក្នុងរោងកុន ក៏ដុះផ្សិតដែរ ក្រោយពីស្ងាត់អ្នកចូលទស្សនាជាង២ខែ

//s5.kh1.co/d3/d35eade050fd22b3893143ad3675cd31948b17d5.jpg
សង្គម

 ១២-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កៅអីក្នុងរោងកុនមួយកន្លែងនៅប្រទេសម៉ាឡេសុី បានដុះផ្សិតពាសពេញ ក្រោយពីស្ងាត់អ្នកចូលទស្សនាជាង២ខែមកនេះ

ម៉ាឡេស៊ី៖ ប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជាបានទស្សនាហើយ នូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីកាបូប ស្បែកជើង ខ្សែក្រវ៉ាត់ រួមទាំងរបស់របរក្នុងហាងមួយកន្លែងនៅប្រទេសម៉ាឡេសុី ត្រូវគ្របដណ្ដប់ទៅដោយផ្សិត បន្ទាប់ពីហាងបានបិទទ្វារជាង២ខែមកនេះ កំឡុងពេលប្រទេសស្ថិតក្នុងស្ថានភាពអាសន្ន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកទៅមើលកៅអី នៅក្នុងរោងកុនឯណោះវិញ ក៏មិនខុសគ្នាដែរ គឺតួកៅអីទាំងស្រុង ត្រូវផ្សិតពណ៌សដុះពាសពេញតែម្ដង។ ហើយបញ្ហានេះអាចបណ្ដាលមកពីបរិយាកាសសើម និងមិនមានចរន្ដខ្យល់ចេញចូលគ្រប់គ្រាន់ ក្រោយពីរោងកុនផ្អាកដំណើរការអស់​រយៈពេលជាងខែមកនេះ។ បើយោងតាមប្រភពព័ត៌មានវិញ មិនបានបញ្ជាក់ពីទីតាំងរបស់រោងកុនខាងលើនេះឡើយ តែមានអ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើនបាននិយាយថា រោងកុននេះមានទីតាំងស្ថិតនៅទីក្រុង Ipoh នៃរដ្ឋ Perak

ចំពោះផ្សិតទាំងនេះដែរ អាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ប្រសិនបើគ្មានការសម្អាតឲ្យបានត្រឹមត្រូវជាមុននោះទេ។ ជាក់ស្ដែងបើតាមគេហទំព័រ WebMD របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ផ្សិតអាចបង្កបញ្ហាដល់ប្រព័ន្ធផ្លូវដង្ហើម ក៏ដូចជារលាកស្បែក ច្រមុះ បំពង់ក និងសួតជាដើម។ លើសពីនេះទៀត វានឹងបង្កជាកណ្ដាស់ ហៀរសំបោរ ភ្នែកឡើងក្រហម និងកន្ទួលស្បែក ហើយជាពិសេសវានឹងវាយប្រហារខ្លាំងទៅលើអ្នកកើតជំងឺហឺតតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងរោងកុន
ទិដ្ឋភាពក្នុងរោងកុន
ទិដ្ឋភាពក្នុងរោងកុន
ទិដ្ឋភាពក្នុងរោងកុន
ទិដ្ឋភាពក្នុងរោងកុន
ទិដ្ឋភាពក្នុងរោងកុន
ទិដ្ឋភាពក្នុងរោងកុន
ទិដ្ឋភាពក្នុងរោងកុន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T