ប្រទេសកំពុងបិទទ្វារ ស្រាប់តែពលករចំណាកស្រុក១៤នាក់ នាំគ្នាលួចធ្វើដំណើរដោយសំងំនៅក្នុងឡានក្រឡុកសុីម៉ង់ត៍ (មានវីដេអូ)

//s5.kh1.co/46/4656bf663039df876e57f38bd9a113ae06be36c0.jpg
សង្គម

 ១២-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ ពលករចំណាកស្រុក១៤នាក់ បាននាំគ្នាលួចធ្វើដំណើរ ដោយសំងំក្នុងឡានក្រឡុកសុីម៉ង់ត៍ ខណៈពេលប្រទេសឥណ្ឌាកំពុងបិទទ្វារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ឥណ្ឌា៖ ថ្មីៗនេះ ពលករចំណាកស្រុក១៤នាក់ បាននាំគ្នាលួចធ្វើដំណើរ ដោយសំងំក្នុងឡានក្រឡុកសុីម៉ង់ត៍ ខណៈពេលប្រទេសឥណ្ឌាកំពុងបិទទ្វារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានឥណ្ឌាមួយបានឲ្យដឹងថា នៅក្នុងថ្ងៃនោះ ពលករចំណាកស្រុកទាំង១៤នាក់ បានព្យាយាមធ្វើដំណើរពីទីក្រុង Nashik ឆ្ពោះទៅកាន់ទីក្រុង Lucknow ដែលមាន​រយៈចម្ងាយចំនួន១,២០០គីឡូម៉ែត្រ។ យ៉ាងណាមិញ កំឡុងពេលពួកគេកំពុងធ្វើដំណើរតាមដងផ្លូវ ស្រាប់តែមានក្រុមប៉ូលិសយាមល្បាត បានឃាត់ឲ្យឈប់ ដើម្បីធ្វើការសាកសួរ និងត្រួតពិនិត្យដោយភាពងឿងឆ្ងល់ ព្រោះតែប្រទេសឥណ្ឌាបានដាក់បម្រាមលើការសាងសង់នានាទូទាំងប្រទេស។

ខណៈពេលកំពុងសាកសួរបុរសចំនួននាក់ដែលនៅកាប៊ីនផ្នែកខាងមុខនៃឡាន ប៉ូលិសបានឮសូរសំឡេងជជែកគ្នាយ៉ាងអ៊ូអរចេញពីក្នុងកន្លែងក្រឡុកសុីម៉ង់ត៍។ ហើយក្រោយមក ប៉ូលិសបានបញ្ជាឲ្យអ្នកបើកបររថយន្ដបើកសន្ទះក្រឡុកសុីម៉ង់ត៍ចេញ ទើបប្រទះឃើញពលករទាំង១៤នាក់សំងំនៅក្នុងនោះ។

យ៉ាងណាមិញ ពលករទាំង១៤នាក់ និងបុរសនាក់ទៀត ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន យកទៅធ្វើតេស្ដរកជំងឺកូវីដ-១៩ តែលទ្ធផលចេញមកគឺអវិជ្ជមានទាំងអស់។ ចំណែកឯឡានក្រឡុកសុីម៉ងត៍វិញ ត្រូវបានអាជ្ញាធរតំបន់រឹបអូសយកទៅរក្សាទុកផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T